photo of Asia Euro United
Asia Euro United នឹងផ្លាស់ប្ដូរសមាសភាពកីឡាករបរទេសខ្លះនៅជុំទី២
ស្របពេលជុំទី១នៃ ក្របខ័ណ្ឌលីគកំពូលកម្ពុជា២០១៨ (Metfone Cambodian League) នឹងចប់នៅចុងខែមិថុនានេះ គ្រូបង្វឹកតាមក្លិបនានាកំពុងសម្លឹងជាបណ្ដើរៗទៅលើការដោះដូរកីឡាករដើម្បីពង្រឹងក្រុមសម្រាប់ជុំទី២។
ក្នុងចំណោមនោះ លោក សុក វាសនា គ្រូបង្គោលអាស៊ីអឺរ៉ុបយូណាយធីត បានបង្ហើបថាលោកនឹងផ្លាស់ប្ដូរកីឡាករបរទេសម្នាក់ទៅ២នាក់ពេលទីផ្សារផ្ទេរកីឡាករបើក។
អតីតកីឡាករជម្រើសជាតិកម្ពុជាចន្លោះឆ្នាំ២០០៣ដល់២០០៦និងជាអតីតគ្រូយុវជនក្លិបព្រះខ័នរាជស្វាយរៀង ឱ្យដឹងថា៖ «ជុំទី២យើងប្រហែលផ្លាស់ប្ដូរកីឡាករបរទេស២នាក់។ យ៉ាងតិចម្នាក់ ដោយសារកីឡាករ Timothy ទៅបន្តអាជីពនៅម៉ាឡេស៊ី។ យើងបើកសិទ្ធិទូលាយដល់កីឡាករដែលមានឱកាសទៅក្លិបល្អៗឬនៅក្រៅប្រទេស»។
ពាក់ព័ន្ធនឹងសមាសភាពកីឡាករថ្មី លោក វាសនា បន្ថែមថា៖ «ខ្ញុំបានមើលឃើញកីឡាករបរទេសម្នាក់ដែលកំពុងលេងនៅលីគទី២មីយ៉ាន់ម៉ា គាត់ធ្លាប់មកធ្វើតេស្តនៅក្លិបយើងដែរ ប៉ុន្តែកាលណោះយើងមាន Momoh មានអីហើយ តែគាត់ក៏ជាអតីតសិស្សរបស់ Privat ដែរ។ គាត់ល្អ តែគាត់រាងខ្វះបទពិសោធបន្តិច។ ប្រហែលកន្លះខែអីទៀតយើងនឹងយកគាត់មកសាកល្បងជាថ្មី នៅពេលលីគមីយ៉ាន់ម៉ាសម្រាក»។
photo of Asia Euro United
Asia Euro United នឹងផ្លាស់ប្ដូរសមាសភាពកីឡាករបរទេសខ្លះនៅជុំទី២
ក្នុងជុំទី១ អាស៊ីអឺរ៉ុបមានកីឡាករបរទេស៥នាក់ ដូចជាខ្សែបម្រើនីហ្សេរីយ៉ា Momoh Degule, ខ្សែប្រយុទ្ធកាម៉េរូន Befolo Mbarga Privat, ខ្សែប្រយុទ្ធអ៊ីរ៉ង់ Hedayati Mohamad, ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Okereke Timothy និងខ្សែការពារជប៉ុន Tomohiro Masaki។ តែ Timothy ដែលបានមកចូលរួមអាស៊ីអឺរ៉ុបពីអង្គរថាយហ្គឺរ បានបន្តផ្លាស់ទៅប្រទេសម៉ាឡេស៊ីហើយ៕
photo Of  Asia Euro United
Asia Euro United នឹងផ្លាស់ប្ដូរសមាសភាពកីឡាករបរទេសខ្លះនៅជុំទី២