photo of world cup
អាហ្សង់ទីន 0-3 ក្រូអាត

ទាំង២របស់ប្រកួតរបស់អាហ្សង់ទីនក្នុងព្រឹត្ដិការណ៍ World Cup ​2018 នៅមិនទាន់ស្គាល់ជ័យជំនះនៅឡើយទេ ដោយការប្រកួតទី១ បានត្រឹមស្មើអ៊ីស្លង់ ១-១ និងការប្រកួតកាលពីយប់មិញ គឺចាញ់ក្រូអាតដល់ទៅ ៣-០។

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងសារជាថ្មី ចំពោះក្រុមជម្រើសជាតិ​អាហ្សង់ទីន បន្ទាប់ពីបើកឆាកបានត្រឹមស្មើអ៊ីស្លង់ ខណ:ពេលនេះ មកទទួលបរាជ័យក្រោមថ្វីជើងក្រុមក្រូអាតយ៉ាងចាស់ដៃទៀត។

ជាក់ស្តែងណាស់ អាហ្សង់ទីន បានរងការបរាជ័យសឹងមិនគួរឲ្យជឿ ក្រោមថ្វីជើង ក្រូអាត រហូតដល់ទៅ ៣-០ ដែលពួកគេមិនអាចតដៃវិញបានឡើយ សូម្បី១គ្រាប់។ ៣គ្រាប់របស់ក្រូអាត សុទ្ធសឹងរកបាន នៅតង់ទី២ ទាំងអស់ ពោលស៊ុតបានដោយកីឡាករ Ante Rebic នៅនាទីទី៥៣, Luka Modric នៅនាទីទី៨០ និងគ្រាប់បាល់ចុងក្រោយ រកបានដោយកីឡាករ Ivan Rakitic នៅនាទីទៅ ៩០+១ ។

photo of world cup
អាហ្សង់ទីន 0-3 ក្រូអាត

ក្នុង​ពូល D ​នេះ អាហ្សង់ទីន​ទើប​មាន​១​ពិន្ទុ​ប៉ុណ្ណោះ ឆ្លង​កាត់​២​ប្រកួត​មក​នេះ។ តាម​រយៈ​លទ្ធផល​នេះ ​អាហ្សង់ទីន​ប្រឈម​មែនទែន​ក្នុង​ការ​ធ្លាក់​ត្រឹម​វគ្គ​ក្នុង​ពូល ដោយ​ពួកគេ​ត្រូវ​ពឹង​លើ​ប្រកួត​ចុង​ក្រោយ ​និង​ការ​ប្រកួត​របស់​អ៊ីស្លង់​ជាមួយ​នីហ្សេរីយ៉ា​ទៀត។ ដូច្នេះហើយ អាហ្សង់ទីន ត្រូវរង់ចាំអ៊ុតមើល ការប្រកួតរវាងអ៊ីស្លង់ និងនីហ្សេរីយ៉ាចាំ​បាច់បំផុត ដោយរំពឹងថា ក្រុមទាំង២នេះ បានត្រឹមស្មើគ្នា ឬនីហ្សេរីយ៉ា​ជាអ្នកឈ្នះ ដោយមិនចង់ឃើញ អ៊ីស្លង់ឈ្នះឡើយ។

photo of world cup
អាហ្សង់ទីន 0-3 ក្រូអាត