អាហ្សង់ទីន ប៉ះ បារាំង
អាហ្សង់ទីន ប៉ះ បារាំង

ការប្រកួតជុំទី 16 នៃព្រឹត្តការណ៏ World Cup ឆ្នាំ 2018 នឹងចាប់ផ្តើមនៅយប់ថ្ងៃសៅរ៍នេះហើយ ហើយវាជាការប្រកួតដ៏កក្រើកក្នុងពិភពបាល់ទាត់ ។ ដោយអាហ្សង់ទីនទល់នឹងប្រទេសបារាំងនៅទីក្រុង Kazan ប្រទេសរុស្សុីដោយអ្នកឈ្នះគឺឡើងទៅវគ្គ 4ក្រុមចុងក្រោយ បើធ្លាក់វិចខោអាវទៅផ្ទះ គឺថាប្រកួតក្នុងវគ្គនេះមិនមានការសង់សឹកនៅជើងទី2 ឡើយ ។ ខណៈដែលអាហ្សង់ទីនមាន Lionel Messi , Paulo Dybala , Sergio Agüero , Ángel Di María នឹង Gonzalo Higuaín ជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ប្រទេសនេះ ចំណែកបារាំងវិញមាន Antoine Griezmann, Paul Pogba, Kylian Mbappé, Olivier Giroud, Ousmane Dembélé ជាខ្សែប្រយុទ្ធកំពូលរបស់ពួកគេ។

ក្រុមមកពីអាមេរិចខាងត្បូងអាហ្សង់ទីនដោយប្រកួតវគ្គសន្សំពិន្ទុ3 ប្រកួត ដោយស្មើអ៊ីស្លង់និងចាញ់ក្រូអាត ប៉ុន្តែការស៊ុតបញ្ចូលទីរបស់ខ្សែការពារ Marcos Rojo ទល់នឹងនីហ្សេរីយ៉ានៅចុងម៉ោង បានធ្វើអោយពួកទទួលជ័យជម្នះ 2 ទល់នឹង 1 ដោយជាប់ចំណាត់ថ្នាក់លេខពីរក្នុងពូល D ។ ចំណែកបារាំងវិញក្នុងវគ្គចែគពូល3 ប្រកួតដូចគ្នា ដោយឈ្នះ 2 លើក នឹងស្មើតែមួយលើកប៉ុណ្ណោះ គឺមិនដែលចាញ់។

ក្នុងប្រវត្តិជួបគ្នា 11លើករវាងក្រុមខ្លាំងទាំងពីរនេះ បារាំងធ្លាប់យកឈ្នះ អាហ្សង់ទីន តែ 2ដងគត់ក្នុងឆ្នាំ1971 និងឆ្នាំ1986 ជំនួបមិត្តភាពអន្តរជាតិវិញ ស្មើ 3ដង និងចាញ់ដល់ទៅ 6ដង។ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាប្រកួតផ្លូវការបាន 2 ដងនៃយុទ្ធនាការ World Cup ដោយក្រុមមកពីតំបន់អាមេរិកឡាទីន បានយកឈ្នះទាំង ពីរដងក្នុងលទ្ធផល 1-0 និង 2-1 និងក្រៅពីនេះជួបគ្នាក្នុងមិត្តភាពអន្តរជាតិទាំងអស់​ ៕

ប្រភពពី៖ cbssports