អេស្ប៉ាញនឹងអាចដកគ្រូបង្វឹកលោក Julen Lopetegui មុនការប្រកួត World Cup មួយថ្ងៃ។ ក្រោយពីលោកបានប្រាសថា លោកជាគ្រូបង្វឹកថ្មីរបស់ Real Madrid។

photo of លោក Julen Lopetegui ជាមួយសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ
លោក Julen Lopetegui ជាមួយសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ

ពិតណាស់ ការនិយាយរបស់លោក Julen Lopetegui បានធ្វើឲ្យប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales មានការខឹងសម្បាយ៉ាងខ្លាំង។ ក្រោយលិចឮថា Real Madrid ប្រកាសថាលោក Julen Lopetegui ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ខណៈដែលគាត់តឹមចុះហត្ថលេខាថ្មីជាមួយអេស្ប៉ាញបាន 21 ថ្ងៃប៉ុណ្នោះរហូតដល់ឆ្នាំ 2020។

ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបាននិយាយថា៖ ការប្រកានេះគឺវាប៉ះពាល់ដល់ក្រុមជម្រើសជាតិរបស់គាត់ ខណៈដែលលោកបានបញ្ជាក់ គឺមិនគួរផ្សព្វផ្សាយដំដឹងនេះជាសាធារណៈទេ រហូតដល់ World Cup ចប់ ៕

ប្រភពពី៖ Mirror