ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ប្រកាស​បណ្ដេញ​លោក​ Julen Lopetegui ចេញ​ពី​តំណែង​ បន្ទាប់​ពី​គ្រូ​បង្វឹក​រូប​នេះប្រកាសយល់​ព្រមព្រៀង​ទៅ​ដឹកនាំ​ Real Madrid មិនប្រាប់ពី​សហព័ន្ធបាល់ទាត់​អេស្ប៉ាញ​។

photo of Julen Lopetegui
Julen Lopetegui

លោក Julen Lopetegui ត្រូវបានដកតំណែងជាគ្រូបង្គោល មិនដល់ 24ម៉ោងផង ក្រោយយល់ព្រមដឹកនាំ Real Madrid ហើយសហព័ន្ធបាល់ទាត់អេស្ប៉ាញចាត់ទុកថា ការយល់ព្រមទៅក្រុមជើងឯក Champions League ចំពេលសមាជិកទាំងអស់កំពុងតែផ្ដោតលើ World Cup នេះ ជារឿងទង្វើមិនសមរម្យ។

យ៉ាងណា​ការ​ចាកចេញ​របស់ Julen Lopetegui ធ្វើ​ឱ្យ​ Real Madrid ចំណេញ​ 2លាន​អឺរ៉ូ​ដោយ​សារ​​ក្លឹប​មិន​ចាំ​បាច់​ចំណាយ​លុយ​ទៅ​សហព័ន្ធ​ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​ដែល​នៅ​សល់ ៕

ប្រភពពី៖ En