គូ​ធំ​ប្រចាំ​យប់​មិញ​ក្នុង​ជំនួប​មិត្ត​ភាព​ អេស្ប៉ាញ និង​ព័រទុយហ្គាល់ ​​បញ្ចប់​ទៅត្រឹម​០-០ ដែល​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ទឹក​ដី​ប្រទេស​អេស្ប៉ាញ​ ហើយ​ការ​ស៊ុត​គ្នា​វិញ​ ម្ចាស់ផ្ទះ​ស៊ុត​ចំ​គោលដៅ​ពីរ​ជើង ខណៈ​ក្រុម​ភ្ញៀវ​ស៊ុត​ចំ​គោលដៅមួយ​ជើង​នេះ​បើ​តាម​ស្ថិតិ​ក្នុង​ Livescore ​។

Ronaldo
Ronaldo

​សរុប​ការ​ស៊ុត​របស់​ម្ចាស់​ផ្ទះ​គឺ​​ចំនួន​ស៊ុត​សរុប​​ចំនួន​៩​ជើង​ក្នុង​នោះ​ស៊ុត​​ខុស​គោលដៅ​៥​ជើង​ស៊ុត​ចំគោលដៅ​២ ជើង​និង​ស៊ុត​ដោយ​មាន​ការ​រារាំង​ចំនួន​២​ជើង​។ ចំណែក​ក្រុម​ភ្ញៀ​​វ​វិញ​​សរុប​ចំនួន៥​ជើង​ក្នុង​នោះ​ចំ​គោលដៅ​តែ​មួយ​ជើង​ប៉ុណ្ណោះ។

​​បើ​និយាយ​ពី​កម្រិត​កីឡាករ​វិញ​ក្រុម​ទាំង​ពីរ​ដាក់​ល្អ​​ៗ​ដូច​គ្នាមាន​ទាំង Ronaldo , Jota និង Joao Felix សម្រាប់​ក្រុម​ភ្ញៀវ ស្រប​ពេល​ម្ចាស់​ផ្ទះ​ដាក់ Alvaro Morata និង Ferran Torres របស់​ Man City ជា​ដើម​។