photo of Nations League
Nations League៖ spain 6-0 croatia

ក្រុមជម្រើសជាតិអេស្ប៉ាញ បានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យរបស់ពួកគេ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Luis Enrique ដោយបានបំបាក់ក្រុមជើងឯករង World Cup គឺក្រុមជម្រើសជាតិក្រូអាត មិនឲ្យងើបមុខរួច ក្នុងលទ្ធផលពិន្ទុ ៦-០ ដើម្បីធ្វើឲ្យក្រុមភ្ញៀវ ទទួលរងបរាជ័យធំបំផុត មិនធ្លាប់ដែលមានរបស់ពួកគេ ក៏ដូចជាក្តោបក្តាប់ ពូល Nations League របស់ពួកគេ កាលពីថ្ងៃអង្គារ។

photo of Nations League
Nations League៖ spain 6-0 croatia

អេស្ប៉ាញគឺជាក្រុមដែលបាននាំមុខនៅតាំងពីនាទីដំបូង បើទោះជាយ៉ាងណាក្រូអាតក៏បានមានឱកាសបន្តិចបន្តួចផងដែរ។គ្រាប់បាល់ទីមួយបានស៊ុតនៅនាទីទី២៤ដោយកីឡាករ Saul Niguez ខ្សែការពាររបស់ Atlético Madrid 1-0 ។ អេស្ប៉ាញបាននាំមុខនៅតង់ទីមួយទៀតផងដែរជាមួយនឹងលទ្ធផល 3-0 បន្ទាប់ពីការស៊ុតពីកីឡាករ Marco Asensio ។

photo of Nations League
Nations League៖ spain 6-0 croatia

នៅតង់ទីពីរប្រទេសអេស្ប៉ាញបានបន្តការលេងដ៏អស្ចារ្យរបស់ពួកគេ កីឡាករ Rodrigo បានស៊ុត 4-0 ហើយ ប្រធានក្រុម Ramos បានស៊ុត 5-0 ។ ហើយនៅ២០នាទីមុនពេលបញ្ចប់ការប្រកួតកីឡាករ Isco បានស៊ុតបញ្ចូលទីម្ដងទៀត។នេះគឺជាការបរាជ័យដ៏ធំខុសគ្នាមួយដែលក្រូអាតមិនដែលធ្លាប់មាន។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិអេស្ប៉ាញ ក្លាយជាក្រុមដំបូងគេ ដែលរកបានរហូតដល់៦គ្រាប់ពី ក្រុមជម្រើសជាតិក្រូអាត ស្របពេលដែលពួកគេគ្រប់គ្រងកំពូលពូល Group 4 មាន៦ពិន្ទុ៕

photo of Nations League
Nations League៖ spain 6-0 croatia