photo of Daniel Sturridge
​ខ្សែប្រយុទ្ធ  Daniel Sturridge របស់ Liverpool

​ខ្សែប្រយុទ្ធ  Daniel Sturridge បាន​បង្ហាញថា ខ្លួន​នៅមាន​អ្វីៗ​ច្រើន​ទៀត ដែល​ត្រូវ​ផ្តល់ជូន​លោក Jurgen Klopp ប៉ុន្តែ​កីឡាករ​រូបនេះ​ក៏​ធ្វើ​ឲ្យ​ខូច ឱកាសល្អ​ពីរលើក​ផងដែរ​ដែល​ធ្វើ​ឲ្យ​ក្រុម Liverpool បាត់បង់​ប្រៀប​ឈ្នះ​។ ១៥​នាទី​មុនពេល Sturridge រកបាន​គ្រាប់​បាល់​បើកឆាក លោក Klopp បាន​ឈរ​បញ្ជារ​ខ្សែប្រយុទ្ធ កណ្តាល​របស់លោក​។​

​ ​ដោយ​ក្រឡេកឃើញ​ខ្សែការពារ Thiago Silva និងPresnel Kimpembe របស់​ក្រុម PSG នៅ​ឃ្លាត​គ្នា​ឆ្ងាយ​ពេក លោក Klopp បានធ្វើ​កាយវិកា​ឲ្យ Sturridge បន្ត​រត់​ចន្លោះ​កណ្តាល​កីឡាករ​ទាំងពីរ​។​
​ ​
​នោះ​ហើយ​គឺជា​មូល​ហេតុដែល​ក្រុម Liverpool មានឱកាស​នាំមុខ​មុន ១-០ ។ ក្រុម PSG គួរ​បាន​ត្រៀមខ្លួន​សម្រាប់​ការទា​ត់បាល់​ចូល​តំបន់​គ្រោះថ្នាក់​ពី​ខាង​ក្រុម Liverpool ។ ​ប្រាកដ​ណាស់ Silva និង គីម​ Kimpembe ​បន្ត​ទុកចន្លោះ​សម្រាប់​ក្រុម​លី​វើ​ភូ​ល​ឲ្យ​ទទួលបាន ជោគជ័យ​។​

photo of Daniel Sturridge
​ខ្សែប្រយុទ្ធ  Daniel Sturridge របស់ Liverpool

​​ស្រប​ពេលដែល​ឈាន​ចូលដល់​ពាក់កណ្តាល​ត​ង់​ទី​២ លោក Klopp​បាន​ខ្សឹបប្រាប់ Sturridge ម្តងទៀត ហើយ​ច្បាស់​ណាស់​ថា លោក​លើកទឹកចិត្ត​ឲ្យ​កីឡាករ​រូបនេះ​ស្វែងយល់​ពី​ខ្សែការពារ​របស់​ក្រុម PSG ៕

Jurgen Klopp
​លោក Jurgen Klopp គ្រូបង្វឹក Liverpool