photo of Euro 2020
Euro 2020 ៖ វាំងឡង់ ១-២ អ៊ីតាលី

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី កំពុងស្ថិតនៅផ្លូវសុវត្ថិភាពក្នុងការឈ្នះកៅអីទៅលេងជុំផ្តាច់ព្រ័ត្រពាន រង្វាន់ជើងឯកអឹរ៉ុប UEFA Euro 2020 បន្ទាប់ពីរកបាន ៣ពិន្ទុនៅទឹកដីហ្វាំងឡង់ ក្នុងលទ្ធផលផ្លូវការ ២-១ ក្នុងវគ្គសន្សំ ពិន្ទុនៃពូល J ។

photo of Euro 2020
Euro 2020 ៖ វាំងឡង់ ១-២ អ៊ីតាលី

កីឡាករខ្សែប្រយុទ្ធ Ciro Immobile មកពីក្លឹប Lazio រកបានគ្រាប់បើកឆាកនៅនាទី៥៩ ដែលជាគ្រាប់ទី១ របស់គេផង ដែរក្នុងរយៈពេល ២ឆ្នាំមកនេះក្នុងក្រុមអាសូរីមួយនេះ មុនពេលមិត្តរួមក្រុម Jorginho ដែលមកពីក្លឹបអង់គ្លេសតោខៀវ Chelsea ថែមគ្រាប់ទី២ ដោយបាល់ប៉េណាល់ទីនៅនាទី៧៩ ក្រោយពេល Pukki ប៉េណាល់ទីឲ្យម្ចាស់ផ្ទះបានសម្រេច នៅនាទីទី៧២ នោះ។

photo of Euro 2020
Euro 2020 ៖ វាំងឡង់ ១-២ អ៊ីតាលី

តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក Roberto Mancini រកបានលេង ៦ប្រកួត ក្នុងពូល J មិនដែលចាញ់ និងស្មើឡើយ រកបាន ១៨ពិន្ទុបន្តឈរនៅកំពូលតារាងដ៏រឹងមាំ និងកាន់តែប្រកៀកក្នុងការ ឈ្នះកៅអី១ ដើម្បីឡើងទៅជុំផ្តាច់ព្រ័ត្រនៅ Euro នាពាក់កណ្តាលឆ្នាំក្រោយ ដ្បិតត្រូវយកតែ ២ក្រុមមានពិន្ទុខ្ពស់ជាង គេក៏ដោយ។

នៅចាំបានថា ក្រុមដែលបានខកខាន World Cup 2018 ដោយមិននឹកស្មានខាងលើនេះ បានធ្លាល់ត្រឹមវគ្គ ៨ក្រុមចុង ក្រោយកាលពី Euro 2016 នៅបារាំង ក្រោមថ្វីជើងរបស់អាល្លឺម៉ង់ដោយបាល់ប៉េណាល់ទីកាត់សេចក្តី៕