យប់មិញនេះអ៊ីរ៉ង់បានឈ្នះការប្រកួតជាលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ World Cup គិតចាប់ តាំង ពី ឆ្នាំ1998 មក។ ខណៈពេលដែលខ្សែប្រយុទ្ធរបស់ម៉ារ៉ុកដែលទើបនឹងប្តូរចូលកីឡាករ Aziz Bouhaddouz គឺជាអ្នកដែលតែតបាល់ បញ្ចូលទីខ្លួនឯងនៅចុងម៉ោង។

ពិតណាស់ អ៊ីរ៉ង់​ឈ្នះ​​​ប្រកួតចុងក្រោយ​​ក្នុង​ព្រឹត្តិការណ៍ World Cup ក្នុង​ឆ្នាំ​1998 ដែលបារាំងធ្វើជាម្ចាស់ផ្ទះដោយយកឈ្នះអាមេរិក​លទ្ធផល 2-1។ ជម្រើសជាតិម៉ារ៉ុកបានក្លាយជាក្រុមទី 2 នៅអាហ្វ្រិក ដែលបរាជ័យក្នុងព្រឹត្តិការណ៍ World Cup កាលពីម្សិលមិញក្រោយពី អេហ្ស៊ីបបានបរាជ័យក្នុងលទ្ធផល 1-0 ក្រោមស្នាដៃ ជម្រើសជាតិអ៊ុយរូហ្គាយក្នុងពូល A រកបានដោយខ្សែម្រើមកពី Atlético Madrid តែតនៅចុងម៉ោងដូចគ្នា ៕

photo of អ៊ីរ៉ង់ ប៉ះ ម៉ារ៉ុក
អ៊ីរ៉ង់ ប៉ះ ម៉ារ៉ុក

ប្រភពពី៖ BBC