photo of អ៊ឹង ស្លូត
អ៊ឹង ស្លូត ឈរកំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេ

ការប្រកួតពានរង្វាន់ លីគបាល់ទាត់ ហ្វ៊ូតសាលរបស់កម្ពុជា ឆ្នាំ២០១៨ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី៤ ជាមួយនឹង ហ្វេនស្ព័ត និងដោនថោនស្ព័ត កំពុងធ្វើបានល្អបំផុតដោយពុំទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ។ សម្រាប់សប្ដាហ៍ទី៤ នៃពានរង្វាន់ លីគកំពូលហ្វ៊ូតសាលរបស់កម្ពុជា ឆ្នាំ២០១៨ ( National Futsal League 2018 ) នេះមានលទ្ធផលឈ្នះ ចាញ់ ៤គូ ក្នុងចំណោម៥ប្រកួត និងមានលទ្ធផលស្មើ១គូ ជាមួយនឹងគ្រាប់បាល់ទាំងអស់៦៥គ្រាប់កើតឡើង។

ជាមួយគ្នានេះដែរ អតីតកីឡាករក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា អ៊ឹង ស្លូត ទម្លាយសំណាញ់ទីដៃគូបានដល់ទៅ១៣គ្រាប់ ក្នុងជំនួបដែល ហ្វេនស្ពត ឈ្នះ ប៊ីអេយូណាយធីត ១៩-៧ កាលពីថ្ងៃទី០១ ខែមេសា ក្នុងការប្រកួតសប្តាហ៍ទី៤ នៃលីគកំពូលហ្វ៊ូតសាលរបស់កម្ពុជា។

តួរលេខនេះបានធ្វើអោយគេ ក្លាយជាកីឡាករស៊ុតបានច្រើនជាងគេប្រចាំសប្តាហ៍ ឈរកំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេ ក្នុងការប្រកួតហ្វូតសាលកម្ពុជា។ ស្លូត ជាតួអង្គមិនអាចខ្វះបាន នៅតំបន់ខាងលើដើម្បីបញ្ចប់ទីរកគ្រាប់អោយហ្វេនស្ព័ត។ ខណៈអ្នកតាមពីក្រោយមានត្រឹមតែគ្រាប់ប៉ុណ្ណោះ ហែម សុភ័ន, អ៊ុក ច័ន្ទសេរីវង្ស ម្ចាស់ជ័យលាភី Top Scorer ឆ្នាំ២០១៧ និង នៅ រូហ្សេត៕

photo of អ៊ឹង ស្លូត
អ៊ឹង ស្លូត ឈរកំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេ