អ៊ុយរូហ្គាយ កំពុងបារម្ភ Cavani ក្រោយរងរបួសពេលប្រកួតជាមួយ ព័រទុយហ្គាល់
01 Jul 2018 - 12:17:23 SHARE

លោក Oscar Tabarez ដែលជាគ្រូបង្វឹករបស់ជម្រើសជាតិអ៊ុយរូហ្គាយ បាននិយាយថាលោកមានការព្រួយបារម្ភខ្លាំងណាស់បន្ទាប់ពីខ្សែប្រយុទ្ធ Edinson Cavani ត្រូវបានសែងចេញពីទីលាន បន្ទាប់ពីមានបញ្ហារបួសសសៃពួរអំឡុងពេលប្រកួតដ៏ស្វិតស្វាញជាមួយម្ចាស់ជើងឯកពានអឺរ៉ូកាលពីឆ្នាំ 2017 ព័រទុយហ្គាល់ នៅ16 ក្រុមចុងក្រោយព្រឹត្តការណ៏ FIFA World Cup ដោយឈ្នះ 2ទល់នឹង1។
ក្នុងការប្រកួតខ្សែប្រយុទ្ធវ័យ 31ឆ្នាំរូបនេះត្រូវបានសែងចេញពីទីលាន មុនចប់ការប្រកួត 16នាទី ខណៈដែលខ្លួនបានរកបានពីរគ្រាប់ជួយ អ៊ុយរូហ្គាយ ឡើងទៅវគ្គ 8ក្រុមចុងក្រោយ ជួយនឹងបារាំងនៅថ្ងៃសុក្រសប្តាហ៍ក្រោយ។
ខណៈដែល Cavani អះអាងថា៖ ខ្លួនមិនអីទេ របួសនេះជាមុនប៉ះបារាំង វាគ្មានអីធ្ងន់ធ្ងរនោះទេ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលអ្នកទាំងអស់គ្នាយកចិត្តទុកដាក់លើខ្ញុំ ៕
ប្រភពពី៖ BBC
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព