បើយោងតាមរបាយការណ៍របស់អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ក្លិប Paris Saint Germain កំពុងត្រៀមបន្តកុងត្រាថ្មី ដល់ ខ្សែការពារឆ្នើមរបស់ខ្លួន គឺ កីឡាករ Marquinhos។

Marquinhos
Marquinhos

ជាការពិតណាស់​​ Marquinhos បានផ្លាស់ពីក្លិប Roma មកចូលរួមជាមួយ PSG កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃខ្លួន ៣១,៤លានអឺរ៉ូ (ឬប្រមាណ ៣៥លានដុល្លា)។

Marquinhos បានក្លាយជា ខ្សែការពារមួយដ៏សំខាន់សម្រាប់ក្រុម ដោយគេបានបង្ហាញខ្លួនជួយក្រុម PSG នេះ បានរហូតដល់ ៩រដូវកាលហើយ ក៏ប៉ុន្តែយ៉ាងណាមិញ កុងត្រារបស់គេ គឺនៅសល់ត្រឹមឆ្នាំ ២០២៤ ប៉ុណ្ណោះ ដូច្នេះហើយទើប PSG​ មានបំណងចង់បន្តកុងត្រាថ្មីដល់រូបគេ។

លោក Fabrizio Romano បាននិយាយថា៖ “Marquinhos នៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អ ជួយដល់ក្រុមជម្រើសជាតិ ប្រេសុីល ហើយពេលនេះ PSG កំពុងធ្វើការងារសំខាន់មួយ គឺបើកការចរចារ អំពីការបន្តកុងត្រាឲ្យរូបគេ ដោយជាក់ស្តែង ការចរចារនេះ គឺបានព្រៀងទុកប៉ុន្មានខែទុកមុនហើយ”៕