អ្នកគាំទ្រក្លិប Manchester United នាំគ្នា ខឹងសម្បារ ដែលក្លិបដំឡើងប្រាក់ឲ្យ កីឡាករ Paul Pogba ខ្ពស់ពេក។

Paul Pogba
Paul Pogba

ជាការពិតណាស់ Pogba នឹងត្រូវអស់កុងត្រា​ នៅខែមិថុនា ខាងមុខនេះហើយ លើសពីនេះទៅទៀត Pogba ក៏ត្រូវបានលេចឮថា មានក្លិបយក្សនៅតំបន់អឺរ៉ុបជាច្រើន កំពុងតាមចែចូវរូបគេ ស្របពេលដែលក្លិប Man Utd ចង់ផ្តល់សំណើ កុងត្រាថ្មីទៅដល់រូបគេ អមជាមួយនឹងទឹកប្រាក់ដ៏ច្រើន។

បើយោងទៅតាមសារកាសែត Daily Mirror បានចុះផ្សាយឲ្យដឹងថា Man Utd ត្រៀមផ្តល់សំណើ កុងត្រាថ្មីដល់ Pogba ជាមួយនឹងប្រាក់ចំនួន ៤០០,០០០ ផោន/សបា្តហ៍ (ប្រមាណ៥២,០០០ដុល្លារអាមេរិក) និងបូកជាមួយ ប្រាក់លើកទឹកចិត្តទៀត សរុបគឺ ៥០០,០០០ ផោន/សបា្តហ៍ (ប្រមាណ៦៥,០០០ដុល្លារអាមេរិក។

បន្ទាប់ពីឮ ដូច្នេះអ្នកគាំទ្រក្លិប Man Utd នាំគ្នាមិនពេញចិត្ត ព្រោះគិតថា Pogba មិនស័ក្តិសមនឹង ទទួលប្រាក់ឈ្នួលច្រើនដូចនេះ៕