photo of James Rodriguez
James Rodriguez អតីតកីឡាកររបស់ក្លឹប Real Madrid

ក្រុមអធិរាជស Real Madrid នឹងត្រូវតទល់ក្រុម Bayern Munich ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ខណៈក្រុម Zidane ក៏នឹងត្រៀមជួបអតីតកីឡាកររបស់ខ្លួន James Rodriguez ផងដែរ។

ក្រោយ​ចំណាយ​ពេល 3​រដូវ​កាល​​ជាមួយ Real Madrid ដោយ​ពិបាក​រក​កន្លែង​លេង James បាន​សម្រេច​មក​ចូល​រួម​ជាមួយ Bayern នៅ​រដូវ​កាល​នេះ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង 2​រដូវ​កាល។ មក​កាន់​ទ្រនំ​ថ្មី​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ហាក់​កើន​ទម្រង់ និង​មាន​ឱកាស​លេង​បាន​ច្រើន​ជាង​នៅ Madrid ពោល​លេង​បាន​ 34​ប្រកួត​ទាត់​បញ្ចូល​ទី​ 6​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល ​12​ដង គ្រប់​ការប្រកួត។ Bayern ក៏​សម្រេច​ចិត្តរួចរាល់​នឹង​ទិញ James ផ្ដាច់​ក្រោយ​កិច្ចសន្យា​ខ្ចី​ជើង​ចប់នៅរដូលខាងមុខនេះ។

នៅពេលមានអ្នកគាំទ្រសួរ James Rodriguez ថា៖ គាត់អាច​លេង​ទល់​នឹង Real Madrid បាន​ទេ? ឡាករជម្រើសជាតិកូឡុំប៊ី រូបនេះបានឆ្លើយថា៖ អ្វីគ្រប់យ៉ាងគឺល្អប្រសើរខ្លួនបានត្រៀមខ្លួនរួចជាស្រេច៕

ប្រភពពី៖ marca