ខ្សែប្រយុទ្ធ Paulo Dybala ស៊ុតបាល់បញ្ចូលទីពីចម្ងាយយ៉ាងស្អាត់នៅចុងម៉ោង ប៉ុន្តែ offside មិនឱ្យចូលទៅវិញដោយសារខ្សែប្រយុទ្ធ Cristiano Ronaldo ព្យាយាមប៉ះបាល់។

អ្នកគាំទ្រថា Ronaldo ធ្វើ​ឱ្យខូច​គ្រាប់​បាល់​យ៉ាងស្អាត់របស់ Dybala នៅ​ចុង​ម៉ោង
អ្នកគាំទ្រថា Ronaldo ធ្វើ​ឱ្យខូច​គ្រាប់​បាល់​យ៉ាងស្អាត់របស់ Dybala នៅ​ចុង​ម៉ោង

ពិតណាស់ Juventus បានចាញ់ Young Boys ក្នុងលទ្ធផល 2ទល់ឹនង1 ប្រកួតថ្ងៃបិតពូល Champions League។ យ៉ាងណាមិញ អាចនឹងស្មើរគ្នា 2ទល់នឹង2 បើ​កីឡាករ Cristiano Ronaldo មិន​​បាន​ព្យាយាម​ប៉ះ​បាល់​ដែល​ Paulo Dybala ស៊ុត​នៅ​នាទីទី90 ពីចម្ងាយយ៉ាងស្អាត់ទេនោះ នេះបើតាម​ការ​លើក​ឡើង​របស់អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ជាច្រើនបញ្ចេញមតិ។

ពីរគ្រាប់របស់ Young Boys រកបានដោយខ្សែប្រយុទ្ធ Guillaume Hoarau ទាំងពីរគ្រាប់ នឹងមួយគ្រាប់របស់ក្លឹបយក្សអីុតាលី Juventus រកបានដោយខ្សែប្រយុទ្ធ Paulo Dybala ខណៈលោកស៊ុតមួយគ្រាប់ចូលទីយ៉ាងស្អាត់ តែត្រូវ  offside កាត់ក្ដីមិនឱ្យចូលទៅវិញ ដោយតែខ្សែប្រយុទ្ធព្យាយាមប៉ះបាល់ ខណៈដែរខ្លួននៅតំបន់ offside ៕

ប្រភព៖ sportbible