photo of Cristiano Ronaldo

អ្នកគាំទ្រកីឡាបាល់ទាត់កូរ៉េខាងត្បូងច្រើនជាង ២០០០នាក់ នឹងប្តឹងភ្នាក់ងាររៀបចំការប្រកួតកីឡា ក្រោយពីតារាឆ្នើម Cristiano Ronaldo បានស្ថិតជាកីឡាករបម្រុងពេញ ១ប្រកួត នៅពេលដែលក្រុម Juventus របស់គេបានលេងការប្រកួតមិត្តភាពមួយក្នុងទីក្រុងសេអ៊ូល កាលពីសប្តាហ៍មុន។ នេះបើយោងទៅតាមការបញ្ជាក់របស់អង្គភាពផ្នែកច្បាប់មួយ កាលពីថ្ងៃចន្ទ។

photo of Cristiano Ronaldo
អ្នកគាំទ្រ Cristiano Ronaldo កូរ៉េខាងត្បូង

តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ មិនបានលេងសូម្បីតែ ១វិនាទី ក្នុងពេលប្រកួតជាមួយនឹងក្រុមកីឡាករឆ្នើមៗប្រចាំក្របខ័ណ្ឌ K-league ដោយមិនខ្វល់ពីការតវ៉ាផ្សេងៗពីអ្នកគាំទ្រចំនួន ៦៥០០០នាក់ នាកីឡដ្ឋាន World Cup ឡើយ។ ស្របពេលដែលការខកចិត្តផ្សេងៗបានកើនឡើងកាន់តែខ្លាំង អ្នកគាំទ្រខ្លាំងបានស្រែកហៅឈ្មោះគូបដិបក្ខរបស់កីឡាកររូបនេះគឺ Lionel Messi។ នៅពេលដែលការប្រកួតនេះ ត្រូវបានប្រកាសឡើងជាលើកដំបូង អ្នកគាំទ្រការប្រកួតបានបញ្ជាក់ថា កិច្ចសន្យាជាមួយនឹងក្លិប Juventus គឺតម្រូវឲ្យ Ronaldo ចូលលេងយ៉ាងហោចណាស់ ៤៥នាទី ដែលនាំឲ្យមានអ្នកគាំទ្រដ៏ច្រើនកុះករ។ នេះបើយោងទៅតាមអង្គភាពផ្នែកច្បាប់ Myungan នៅទីក្រុងសេអ៊ូល។

photo of Cristiano Ronaldo
Juventus

សំបុត្រចូលទស្សនាដែលមានតម្លៃចាប់ពី២៥ដុល្លារអាមេរិក រហូតដល់៣៣៨ដុល្លារ ត្រូវបានលក់អស់ត្រឹមតែរយៈពេល ២ម៉ោងកន្លះប៉ុណ្ណោះ នៅពេលដែលសំបុត្រទាំងនោះត្រូវបានដាក់លក់ កាលពីថ្ងៃទី៣ ខែកក្កដា។ លោក Kim Hun-ki មេធាវីប្រចាំអង្គភាព Myungan បានប្រាប់ថា៖ «មកទល់ពេលនេះ អ្នកគាំទ្រច្រើនជាង ២០០០នាក់ បានទាក់ទងមកយើង ដើម្បីដំណើរការរឿងក្តីនេះ»៕