photo of CSKA Moscow
អ្នកគាំទ្រ​ក្លឹប CSKA Moscow ជាច្រើននាក់បាន​រងរបួសដោយ​បាក់​ជណ្តើរយន្តកីឡដ្ឋាន Stadio Olimpico

ក្រុមអ្នកគាំទ្រក្លិប CSKA Moscow យ៉ាងហោចណាស់ ២០នាក់បានរបួសក្រោយបាក់ជណ្ដើរចុះពីកីឡដ្ឋាន Stadio Olimpico អំឡុងការប្រកួតក្របខណ្ឌ Champions Leage កាលពីយប់មិញរវាងក្រុមម្ចាស់ផ្ទះ Roma។

បើតាមសេចក្តីរាយការណ៍របស់ប៉ូលីសនៅក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា ជណ្តើរយន្តដែលចុះពីកីឡដ្ឋានរបស់ក្រុមម្ចាស់ផ្ទះ Roma បានបាក់បន្ទាប់ពីបញ្ចប់ការប្រកួតកាលពីយប់មិញនេះ ដែលបណ្ដាលឲ្យមនុស្សប្រមាណជា ២០នាក់បានរងរបួសដោយសារគ្រោះថ្នាក់មួយនេះផងដែរ។

ជាមួយគ្នានេះដែរ ក៏មានមនុស្សប្រមាណជា ៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនៅក្នុងហេតុការណ៍ដ៏ចម្លែកមួយនេះផងដែរ ដោយប៉ូលីសបាននិយាយថាហេតុការណ៍កើតឡើងដោយសារមានអ្នកគំរាមសម្លាប់ដល់អ្នកគាំទ្រទាំងនោះទើបបណ្តាលឲ្យពួកគេភ័យ ហើយនាំគ្នារត់ចុះតាមជណ្តើរយន្តយ៉ាងច្រើនបែបនេះ។

ក្រុមប៉ូលិសអ៊ីតាលីបាននិយាយថា ហេតុការណ៍នេះធ្វើឲ្យមនុស្សប្រមាណ ២០នាក់ទទួលរងរបួស ប៉ុន្តែមិនមានការរាយការណ៍ថា ប៉ះពាល់ដល់អាយុជីវិតទេ ស្របពេលជាមួយគ្នានោះទូរទស្សន៍ក្នុងស្រុកបានចាក់ផ្សាយវីដេអូនៃឧបទ្ទវហេតុដែលបង្ហាញថា ជណ្ដើរយន្ដបានរត់យ៉ាងលឿនធ្វើឲ្យមនុស្សមិនអាចរត់ចេញទាន់ បណ្តាលឲ្យដួលគៀបនឹងជណ្តើរ។

សម្រាប់ចៅហ្វាយក្រុង នៅនាទីក្រុង Rome លោក Virginia Raggi បានទៅស្ថានីយ៍រថភ្លើងក្រោមដី ហើយបាននិយាយថា អាជ្ញាធរដឹកជញ្ជូនក្នុងតំបន់នឹងបើកការស៊ើបអង្កេត បន្តទៀតដើម្បីរកឲ្យឃើញអំពីមូលហេតុក្នុងរឿងនេះ៕