photo of FFC
អ្នកគាំទ្រ ចង់ឲ្យមានការសម្តែងល្ខោនខោលពេលកម្ពុជា ប្រកួតមិត្តភាពជាមួយ ម៉ាឡេស៊ី

អ្នកគាំទ្របាល់ទាត់ជាតិជាច្រើន បានស្នើទៅកាន់សហព័ន្ធបាល់ទាត់កម្ពុជា ដើម្បីដាក់ការសម្តែងល្ខោនខោល ចូលទៅក្នុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិ និងម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាខាងមុខ។

ស្របពេលការចាប់អារម្មណ៍សិល្បៈបុរាណរបស់ខ្មែរនេះកើនឡើង ពួកគេក៏បង្កើតចលនាមួយដើម្បីឲ្យ FFC បង្កើតឲ្យមានទស្សនីភាពវប្បធម៌នេះនៅមុន អំឡុងពេល និងក្រោយការប្រកួតនៅក្នុងដីពហុកីឡដ្ឋានជាតិ។

យ៉ាងណាក្តី នៅពុំទាន់មានសេចក្តីបញ្ជាក់ឬឆ្លើយតបណាមួយពីប្រមុខអ្នកដឹកនាំឡើយ។ ប៉ុន្តែយ៉ាងណា គេនៅចាំថា សហព័ន្ធបាល់ទាត់កម្ពុជា ធ្លាប់ដាក់ការសម្តែងនេះចូលក្នុងការប្រកួតមិត្តភាពម្តងរួចទៅហើយ៕

គួរឲ្យដឹងដែរថា ល្ខោនខោល កំពុងក្លាយប្រធានបទដ៏ក្តៅគគុកមួយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក រវាងប្រជាជនខ្មែរ និងថៃ ខណៈថ្ងៃសម្រេចរបស់អង្គការ UNESCO កំណត់ថា ទម្រង់សិល្បៈបុរាណមួយនេះ ជាកេរ្តិ៍មរតករបស់ប្រទេសមួយណា ឲ្យពិតប្រាកដនោះ នៅមិនទាន់ដឹងនៅឡើយទេ។ យ៉ាងណាមិញ ចំពោះការសម្រេចរបស់របស់អង្គការ UNESCO កំណត់ល្ខោនខោលថា ជារបស់ប្រទេសណាឲ្យប្រាកដ យើងនៅមិនទាន់ដឹងនៅឡើយទេ។ តែយ៉ាងណា ប្រជាជនខ្មែរស្ទើរពេញផ្ទៃប្រទេស មានសង្ឃឹមយ៉ាងមុតមាំថា អង្គការ UNESCO នឹងធ្វើការសម្រេចវិនិឆ្ឆ័យយ៉ាងត្រឹមត្រូវ ថាទម្រង់សិល្បៈមួយនេះជារបស់ខ្មែរ ព្រោះបើវិភាគពីការកកើតទឹកដី រវាងប្រទេសទាំងពីរ គឺសបញ្ជាក់យ៉ាងច្បាស់ថា ទម្រង់សិល្បៈមួយនេះជារបស់ខ្មែរ ព្រោះខ្មែរកកើតទឹកដីមុន និងមានវប្បធម៌ អរិយធម៌ដ៏ចំណាស់មកហើយ ខណៈប្រទេសសៀម (ថៃ)គ្រាន់តែជាប្រទេសកើតក្រោយ និងចម្លងសិល្បៈវប្បធម៌ អក្សរសាស្រ្ត និងក្បួនច្បាប់ផ្សេងពីខ្មែរប៉ុណ្ណោះ៕