អ្នកគាំទ្រ Liverpool ចង់ឲ្យកីឡាករ Luis Diaz ហ្វឹកហាត់ការបញ្ចប់ទី ឲ្យបានប្រសើរជាងនេះ។

Luis Diaz
Luis Diaz

ជាការពិតណាស់ Diaz បានផ្លាស់ពីក្លិប Porto មកចូលរួមជាមួយ Liverpool កាលពីចុងខែមករា ដើមឆ្នាំ ២០២២ នេះ ក្នុងតម្លៃខ្លួន ៤៥លានអឺរ៉ូ (ឬប្រមាណ ៤៧លានដុល្លាអាមេរិក)។

ចាប់តាំងពីមកដល់កីឡដ្ឋាន Anfield មក Diaz ត្រូវបានអ្នកគាំទ្រក្រុមហង្សក្រហម និង អ្នកវិភាគបាល់ជាច្រើន ស្ញើចសរសើរចំពោះទម្រង់លេងដ៏គួរឲ្យកត់សម្គាល់របស់គេ។ គួរបញ្ជាក់ផងដែរថា Diaz បានបង្ហាញខ្លួន ២១ប្រកួតហើយឲ្យ Liverpool និង រកគ្រាប់បាល់បាន ៥គ្រាប់។

អ្នកគាំទ្របានបង្ហោះលើបណ្តាញសង្គម Twitter ថា៖ “គេល្អហើយ តែគេគួរតែដឹងថា ទីនៅខាងណា”៕