អ្នកគាំទ្រក្លិប Manchester United ជាច្រើនបានបង្ហាញអំពីអារម្មណ៍ខឹងសម្បានៅលើបណ្តាញសង្គមចំពោះកីឡាករ Cristiano Ronaldo។

Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ រឿងខឹងសម្បានេះបានកើតឡើងបន្ទាប់ពីកាលពីព្រឹកមិញ មានរបាយការណ៍ជាច្រើនបានទម្លាយឲ្យដឹងថា Ronaldo ពុំមានវត្តមានមកប្រមូលផ្តុំជាមួយក្រុមឡើយដើម្បត្រៀមសម្រាប់់ការប្រកួតទល់នឹង Manchester City រាត្រីនេះ ខណៈ មិត្តរួមក្រុម២នាក់ទៀតដូចជា Raphael Varane និង Luke Shaw ក៏បាត់ខ្លួនដូចគ្នា។

អវត្តមាននេះហើយធ្វើឲ្យអ្នកគាំទ្រ Man Utd បោះពាក្យខ្លាំងៗទៅកាន់ Ronaldo និង អ្នកខ្លះទៀតយល់ឃើញថា រូបគេកំពុងបំផ្លាញក្លិបទៀតផង៕