អ្នកគាំទ្ររបស់ក្លិប Manchester United ជាច្រើនជឿជាក់ថា ពាក្យចចាមអារ៉ាមដែលបានចុះផ្សាយថា Paul Pogba នឹងផ្លាស់ទៅកាន់ Paris Saint Germain គឺ​ ជាដំណឹងដ៏រីករាយសម្រាប់ពួកគេ។

Paul Pogba
Paul Pogba

ជាការពិតណាស់ នៅពេលបច្ចុប្បន្ននេះ កុងត្រារបស់ Pogba នៅកីឡដ្ឋាន Old Trafford នឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះហើយ ខណៈ ការពិភាក្សាលើកុងត្រាថ្មី គឺ មិនមានដំណឹងអ្វីទាល់តែសោះ។ ដូច្នេះប្រសិនបើការចរចាមិនទទួលបានជោគជ័យ មានន័យថា គេអាចចាកចេញបានដោយគ្មានតម្លៃខ្លួនក្រោយបញ្ចប់រដូវកាលនេះ។

ទន្ទឹមនឹងការមិនទាន់បន្តកុងត្រាថ្មី Pogba ក៏ត្រូវបានគេទម្លាយឲ្យដឹងថា បានយល់ព្រមក្នុងការផ្លាស់ទៅកាន់ PSG ហើយ ខណៈ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនសប្បាយចិត្តទៅវិញ និង អ្នកខ្លះបានលើកឡើងថា កីឡាករសញ្ជាតិបារាំងខាងលើចង់ចាកចេញក៏ចាកចេញទៅ ពោល ពួកគេមិនខ្វល់ឡើយ៕