មិនមែន Kylian Mbappe ឬ Neymar Jr. តែបន្ទាប់ពីបញ្ចប់ការប្រកួតទល់នឹង Nantes យប់មិញអ្នកគាំទ្រក្រុម Paris Saint-Germain បានលើកសរសើរពីខ្សែការពារស្លាបឆ្វេង Nuno Mendes ជាខ្លាំង ហើយថែមទាំងនិយាយថា រូបគេបច្ចុប្បន្នកំពុងក្លាយជាដៃគូដ៏ល្អឥតខ្ចោះរបស់ Lionel Messi ទៀតផង។

Nuno Mendes
Nuno Mendes

ជាការពិតណាស់ កាលពីយប់មិញនេះ ក្រុមអ្នកមាន PSG បានទទួលជ័យជម្នះទៅលើក្រុម Nantes នៅក្នុងការប្រកួតសប្តាហ៍ទី ៦ នៃក្របខណ្ឌ Ligue 1 ក្នុងលទ្ធផល ៣-០, ក្នុងនោះ ៣ គ្រាប់របស់ PSG រកបានដោយ Kylian Mbappe ២ គ្រាប់ និង Nuno Mendes ១ គ្រាប់។

ទោះបីជាយ៉ាងណាក៏ដោយ Neymar និង Mabppe ត្រូវបានគេចាត់ទុកជាដៃគូប្រយុទ្ធថ្មីរបស់ Messi នៅ PSG ដែលគេឱ្យរហស្សនាមថា MNM ប៉ុន្តែក្រោយឆ្លងកាត់ប៉ុន្មានប្រកួតនៅរដូវកាលនេះអ្នកគាំទ្រជាច្រើនបានលើកសរសើរពី Mendes និងលើកឡើងថាបច្ចុប្បន្នគេជាដៃគូដ៏យល់ចិត្តបំផុតរបស់ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or ៧ សម័យ។

អ្នកគាំទ្រ PSG បានបញ្ចេញមតិនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា៖ “ខ្ញុំពិតជារីករាយណាស់ ដែលបានឃើញពីភាពរីកចម្រើននៃភាពជាដៃគូរវាង Nuno Mendes និង Messi។ Mendes កំពុងចាប់ផ្តើមយល់ពីការរត់របស់ Messi ហើយ ហើយគាត់ក៏កំពុងក្លាយជាដៃគូថ្មី ដូច Alba ធ្លាប់ធ្វើពីមុនផងដែរ”៕