អ្នកគាំទ្រ Real Madrid បានទទូចសុំអង្វរកុំឱ្យក្លិបលក់ខ្សែបម្រើ Dani Ceballos ចេញ បន្ទាប់ពីកីឡាករវ័យ ២៥ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងល្អសឹងមិនគួរឱ្យជឿនៅក្នុងការប្រកួតរវាងក្រុមអធិរាជស ទល់នឹង Espanyol យប់មិញ។

Dani Ceballos
Dani Ceballos

ជាការពិតណាស់ នៅក្នុងជំនួបសប្តាហ៍ទី ៣៤ នៃក្របខណ្ឌ La Liga យប់មិញ Real Madrid បានយកឈ្នះទៅលើក្រុម Espanyol យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០, ខណៈលទ្ធផលបែបនេះបានជួយឱ្យក្រុម អធិរាជសក្លាយជាជើងឯកនៃលីគកំពូល អេស្ប៉ាញ ផ្លូវការ ទាំងដែលការប្រកួតនៅសល់ ៤ ប្រកួតទៀត។

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត អ្នកគាំទ្រ Real Madrid ហាក់មានភាពភ្ញាក់ផ្អើលជាមួយទម្រង់លេងរបស់ Ceballos ជាខ្លាំង ដោយពួកគេបានបង្ហោះសារនៅលើ Twitter មិនចង់ឱ្យក្លិបលក់កីឡាកររូបនេះចេញឡើយ, ព្រោះរយៈពេលកន្លងមកលេចឮថាក្លិបយក្សរបស់ អេស្ប៉ាញគ្រោងលក់រូបគេចេញ ដោយសារតែគាត់មិនមានកីអីដើម្បីប្រជែងតំណែងជាមួយមិត្តរួមក្រុមឯទៀត។

ក្រោយឃើញទម្រង់លេងដ៏អស្ចារ្យរបស់ Ceballos យប់មិញ, អ្នកគាំទ្រ Real Madrid បាននាំគ្នាបង្ហោះសារនៅលើ Twitter យ៉ាងដូច្នេះថា៖ “Dani Ceballos គឺជាកីឡាករដែលលេងបានល្អជាងគេនៅថ្ងៃនេះ។ ប្រសិនបើនេះជាកម្រិតលេងពិតប្រាកដរបស់គាត់, គ្មានហេតុផលណាដែល Real Madrid ត្រូវលក់គាត់ចេញទេ”៕