Xavi Hernandez ដែល​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប Barcelona កំពុង​សម្លឹង​ឃើញ​កីឡាករ​ Chelsea ដល់​ទៅ​៣​នាក់ និង​ត្រៀម​យក​មក​នៅ​ខែ​មករា​ខាង​មុខ​ដើម្បី​ជួយ​ពង្រឹង​ក្រុម។

Xavi Hernandez
Xavi Hernandez

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​​​កំពុង​សម្លឹង​ឃើញ​​លើ​ការ​ខ្ចី​ជើង​កីឡាករ​ថ្មី​ចូល ហើយ​ក្នុង​នោះសមាជិក​របស់ Chelsea ចំនួន 3 ​រូប​ដែល​មាន Christian pulisic, Hakim Ziyech និង Hudson-Odoi ​ស្ថិង​ក្នុង​ចំណាប់​អារម្មណ៍​របស់​លោក។

យោង​តាម​សារព័ត៌មាន Diario Sport ឲ្យ​ដឹង​ថា Barcelona ចង់​បាន​កីឡាករ​ទាំង​៣​ខាង​លើ ដែល​មិន​សូវ​បាន​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Thomas Tuchel។ ហើយ​ពួក​គេ​អាច​ជា​ជម្រើស​ប្រយុទ្ធ​​បន្ថែម​ដ៏​ល្អ​សម្រាប់​ក្រុម​លោក Xavi។

Pulisic រដូវ​កាល​នេះក្នុង​លីគ​ទើប​តែ​លេង​បាន​២ប្រកួត​ប៉ុណ្ណោះ ហើយ​ប្រសិន​បើ​គេ​ទៅ​ Barca វា​ជា​ឱកាស​អាច​​លេង​ជាមួយ​មិត្តរួម​ជាតិ​អាមេរិក Sergino Dest។ Ziyech ក៏​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ឲ្យ​តោខៀវ​ដូច​គ្នា ខណៈ Hudson-Odoi ត្រូវ​ការ​ឱកាស​លេង​ច្រើន​ដើម្បី​បាន​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​ទៅ​លេង​នៅ World Cup ឆ្នាំ​ក្រោយ៕