កាល​ពី​យប់​មិញ​នេះ​ Barcelona ឈ្នះ​ទៅ​លើ​ក្រុម​​ក្បែរ​បាត​តារាង​ Mallorca ១-០ ​ដែល​ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​​ឲ្យ​អ្នក​ចាត់​ការ Xavi សរសើរ​ទៅ​កាន់​អ្នក​ចាំ​ទី​របស់​ខ្លួន Marc Ter Stegen ​​​​ល្អ​ខ្លាំង​​មែន​ទែន​កុំអី​​អត់​ទៀត។

Xavi
Xavi

​​ជ័យ​ជម្នះ​​នេះ​គឺ​កើត​ចេញ​ពី​ការ​រក​បាន​​គ្រាប់​បាល់​ដោយ Luuk de Jong ​នៅ​​នាទី​ទី​៤៤ ​ហើយ​អ្នក​ចាំ​ទី​របស់ Ter Stegen ​​ម្នាក់​ទៀត​​​បាន​ព្យាយាម​ជួយ​ក្រុម​បាន​ច្រើន​លើក​ច្រើន​សារ​ពី​ការ​ស៊ុត​របស់​ក្រុម​ម្ចាស់​ផ្ទះ​។

យ៉ាង​ណា​អ្នក​ចាត់​របស់​​ក្រុម​អ្នក​មាន​បុណ្យ​ខាង​លើ​​បាន​និយាយ​ថា ៖ “​ពួក​យើង​ជា​​ក្រុម​​ដែល​មាន​ការ​យល់​ពី​គ្នា​ច្រើន​ ពិសេស​គឺ​កម្លាំង​ចិត្ត​ជា​ក្រុម​​​តែ​មួយ។ យើង​ដឹង​ថា​អ្នក​ណា​ជា​អ្នក​រង​ទុក្ខ​ខ្លាំង​ជា​ងគេ​គឺ​​អ្នក​ចាំទី​របស់​​យើង Ter Stegen ។ យើង​ដឹង​ថា ៣​ពិន្ទុ​ដ៏​សំខាន់​នេះ​ក៏​បាន​មក​ពី​ចំណែក​របស់​ខ្សែ​​ប្រយុទ្ធ​លេខ​១៧​របស់​យើង​ដែរ​ ពិត​ណាស់​យើង​នៅតែ​ត្រូវ​ការ​៣​បន្ត​ទៀត​ដើម្បី​ក្រុម​របស់​​យើង​ទាំង​មូល​”។

​អ្នក​ចាត់​ការ​ដដែល​ក៏​បាន​រំលឹក​ពី​កីឡាករ​សំខាន់​ដែល​កំពុង​មាន​របួស និង​មិន​អាច​ជួយ​ក្រុម​បាន​ដោយ​សារ​​កូវីដ​១៩ គឺ Dani Alves ​និង Alba ​ដោយ​ពួក​គេ​នឹង​អាច​​វិល​មក​ជួយ​​ក្រុម​វិញ​បាន​នា​ប្រកួត​បន្ទាប់​ផង​ដែរ​៕