អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានធ្វើការបញ្ជាក់ថា ក្លិបមិនមានគម្រោងក្នុងការលក់អ្នកចាំទី Caoimhin Kelleher នោះឡើយ។

Caoimhin Kelleher នឹង Jurgen Klopp
Caoimhin Kelleher នឹង Jurgen Klopp

អ្នកចាំទីដៃទី២ ខាងលើ បានត្រឹមជាជម្រើសបន្ទាប់ពីកីឡាករ Alisson Becker ប៉ុន្តែគេបានបង្ហាញទម្រង់លេងល្អ កាលពីប៉ះ Chelsea នៅពានរង្វាន់ FA Cup នៅថ្ងៃអាទិត្យកន្លងទៅ។

ជាមួយគ្នានេះ ក្រោយបង្ហាញទម្រង់លេងលេចធ្លោ កាលពីប៉ះ Chelsea លោក​ Klopp បានបង្ហើបថា លោកបានត្រៀមផែនការរយៈពេលវែង សម្រាប់ Kelleher។

គ្រូបង្វឹកសញ្ជាតិហូឡង់បានថ្លែងថា៖ “សម្រាប់អ្នកចាំទីវ័យក្មេង វាជាការពិតណាស់អំពីការអភិវឌ្ឍន៍ ហើយ Caoimh បានអភិវឌ្ឍនៅទីនេះបានយ៉ាងល្អមិនគួរឱ្យជឿ។ ក្លិបគ្មានបំណងនឹងលក់គាត់ ឬដាក់គាត់ខ្ចីជើងនោះឡើយ មិនមានទាល់តែសោះ។ យើងត្រូវការដៃទីពីរខ្លាំង”៕