photo of Maurizio Sarri
អ្នកចាត់ការ Juventus លោក Maurizio Sarri

អតីតគ្រូបង្វឹក Chelsea លោក Maurizio Sarri កំពុងទទួលការព្យាបាលជំងឺរលាកសួតក្រោយពី ការសន្មត់ជាលើកដំបូងរបស់ក្រុមគ្រូពេទ្យថាជាជំងឺផ្តាសាយ។ អ្នកចាត់ការទូទៅបច្ចុប្បន្នរបស់ក្រុម Juventus មានវ័យ ៦០ឆ្នាំរូបនេះបានទើបតែខកខានដឹកនាំការប្រកួតមិត្តភាពកាលពីចុងសប្តាហ៍កន្លងទៅជាមួយក្រុម Triestina។

ក្រោយបង្ហាញខ្លួននៅទីហ្វឹកហាត់របស់ក្លឹបកាលពីថ្ងៃច័ន្ទ តែបន្ទាប់ពីមានអការៈមិនស្រួលខ្លួនក្រុម Juventus បានចាប់ផ្តើមធ្វើការព្យាបាលរូបលោកភ្លាមៗក្រោយ រោគវិនិច្ឆ័យរកឃើញរកឃើញថាបុរសសញ្ជាតិអ៊ីតាលីរូបនេះមានជំងឺរលាកសួត។ ក្រុម Old Lady និងត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Parma សម្រាប់ការប្រកួតបើករដូវកាល Serie A របស់ពួកគេនៅថ្ងៃសៅរ៍នេះហើយក្រុមនៅ មិនទាន់បញ្ជាក់ច្បាស់ទេថាលោក Sarri នឹងចូលមកដឹកនាំក្រុមបានរឺយ៉ាងណា?

គួរបញ្ចាក់ផងដែរថាលោក Sarri បានផ្លាស់ ពីក្លិប Napoli ទៅដឹកនាំក្រុមក្រុមតោខៀវ Chelsea កាលពីខែកក្កដាឆ្នាំ ២០១៨ និងបានឈ្នះពានរង្វាន់ Europa League ជាមួយក្លឹបមានមូលដ្ឋានៅភាគខាងលិចទីក្រុងឡុងក្រោយចំណាយពេល មួយរដូវកាលនៅកីឡាដ្ឋាន Stamford Bridge និងបានសម្រេចចិត្តវិលត្រលប់មកដឹកនាំក្រុម Juventus កាលពីខែមិថុនា បន្ទាប់ពីអតីតគ្រូបង្វឹក Massimiliano Allegri លាលែងពីតំណែង។