អ្នកចាត់ការក្លឹប Leicester City លោក Brendan Rodgers បានចាត់ទុក Harry Kane ថាជាកំពូលកីឡាករមួយរូប ប៉ុន្ដែ លោកនឹងមិនប្ដូរ តារាឆ្នើមក្រុម Tottenham រូបនេះ ជាមួយនឹងកូនក្រុម Jamie Vardy ឡើយ។

photo of Brendan Rodgers
អ្នកចាត់ការក្លឹប Leicester City លោក Brendan Rodgers នឹងកូនក្រុម Jamie Vardy

Kane និង Vardy ស្ថិតនៅក្នុងចំណោមកំពូលខ្សែប្រយុទ្ធឆ្នើមនៅ Premier League ជាច្រើនរដូវកាលមកហើយ។ ក្នុងវ័យ២៦ឆ្នាំ Kane ត្រូវបានជ្រើសរើសជាប្រធានក្រុមជម្រើសជាតិអង់គ្លេស និង ជាជម្រើសដំបូងក្នុងតំណែងខ្សែប្រយុទ្ធកណ្ដាលសំរាប់ប្រទេសរបស់ខ្លួនផងដែរ។

photo of Harry Kane
Harry Kane

ប៉ុន្ដែមុនការប្រកួតរវាង Tottenham និង Leicester មកដល់នៅរាត្រីនេះ គ្រូបង្វឹកក្រុមកញ្ជ្រោងលោក Rodgers បានអះអាងថា លោកពេញចិត្តខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ Vardy ជាង Kane។

photo of Jamie Vardy
Jamie Vardy

លោក Rodgers បានថ្លែងប្រាប់អ្នកកាសែតថា៖ “Harry គឺជាកំំពូលកីឡាករ ប៉ុន្ដែ ខ្ញុំនឹងមិនប្ដូរគេជាមួយ Jamie នោះទេ។ ខ្ញុំបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ Jamie ហើយគ្មានកីឡាកររូបណា ដែលសក្ដិសមយកមកប្ដូរជាមួយគេនោះទេ។”