អ្នកចាំទីដៃទីមួយរបស់ជម្រើសជាតិអង់គ្លេសកីឡាករ Jordan Pickford ចង់ក្លាយជា អ្នកចាំទីដ៏ចាស់វស្សាមួយរបស់ក្លឹប Everton ដូចដែរអ្នកចាំទី Gianluigi Buffon នៅជាមួយ Juventus អញ្ចឹង ទើបលោកយល់ព្រមចុះកិច្ចសន្យាលើកុងត្រារយៈពេល 6ឆ្នាំទៀតជាមួយក្លឹបនៅ Premier League មួយនេះ។

Jordan Pickford
Jordan Pickford

អ្នកចាំទីវ័យ 24 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Everton ពីក្រុម Sunderland កាលពីឆ្នាំ 2017 ក្នុងតម្លៃ 30លានផោន ហើយលោកបានឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំជាមួយ Everton នៅរដូវកាលដំបូងរបស់គាត់។

ពិតណាស់ គួរតែដឹងហើយការព្រឹត្តការណ៏បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ីលោកជាអ្នកចាំទីដៃទីមួយរបស់ជម្រើសជាតិអង់គ្លេស នឹងជួយជម្រើសរបស់លោកឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងគិតតាំងពីឆ្នាំ1990មក៕

Jordan Pickford
Jordan Pickford

ប្រភព៖ BBC