photo of Kevin Trapp
អ្នកចាំទីដ៏ឆ្នើម Kevin Trapp បានចាកចេញពី PSG ទៅចូលរួមជាមួយក្លឹបចាស់

ក្លឹប Eintracht Frankfurt បានចុះហត្ថលេខាសារឡើងវិញ លើអ្នកចាំទី Kevin Trapp សម្រាប់កិច្ចសន្យា ៥ ឆ្នាំពីក្លឹប Paris Saint-Germain ។

ជាក់ស្តែងមុនពេលចូលរួមជាមួយក្លឹប PSG កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពរបស់គេជាមួយក្លឹប Frankfurt ដោយបង្ហាញខ្លួនចំនួន ៩៦ ក្នុងក្របខណ្ឌ Bundesliga ចន្លោះឆ្នាំ ២០១២ និង ២០១៥ ។

photo of Kevin Trapp
Kevin Trapp

បន្ទាប់មក Trapp បានផ្លាស់ទៅកាន់ក្រុមម្ចាស់ជើង Ligue 1 នឹងជាកន្លែងដែលរូបគេបានឈ្នះពានរង្វាន់នៅលីគបារាំងជាលើកដំបូងចំនួនពីរលើក ។

តែទោះជាយ៉ាងណាអ្នកចាំទីជម្រើសជាតិអាឡឺម៉ង់រូបនេះត្រូវបានក្លឹប PSG ដាក់ឲ្យ Frankfurt ខ្ចីជើងសម្រាប់រដូវកាល ២០១៨-១៩ ដោយបង្ហាញខ្លួនបាន ៣ ដងក្នុងក្របខ័ណ្ឌ Bundesliga មុនពេលក្លឹបនៅអាល្លឺម៉ង់ឈានដល់ការទិញផ្តាច់ ៕

photo of Eintracht Frankfurt
Eintracht Frankfurt