យោងតាមរបាយការណ៍នៅអេស្ប៉ាញបានឱ្យដឹងថា Thibaut Courtois ចង់ផ្លាស់ទៅកាន់ក្លឹប Real Madrid នៅរដូវក្តៅនេះខាងមុខនេះ ដោយកិច្ចពិភាក្សាស្តីពីកិច្ចសន្យាថ្មីរបស់គាត់នៅ Chelsea មានការជាប់គាំង ។

photo of Thibaut Courtois
Thibaut Courtois of Chelsea

គ្រូបង្វឹកក្រុមតោខៀវលោក Antonio Conte បាននិយាយដោយបើកចំហ អំពីបំណងប្រាថ្នាចង់ឱ្យ Courtois ចុះកិច្ចសន្យាថ្មីនៅ Stamford Bridge ប៉ុន្តែសម្រាប់ពេលនេះអ្នកចាំទីសញ្ចាតិបែលហ្ស៊ិករូបនេះ មិនបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្លឹបនៅឡើយ ​។

យោងតាមសារព័ត៌មាន AS ឱ្យដឹងថា អ្នកចាំទីរូបនេះ នឹងជំរុញឱ្យមានផ្ទេរទៅក្រុម Real Madrid ខណៈដែលកីឡាករវ័យ 25 ឆ្នាំរូបនេះ ចង់វិលត្រឡប់មកកាន់រដ្ឋធានីអេស្ប៉ាញវិញ ដើម្បីបានរស់នៅជាមួយ មិត្តស្រី និងកូនពីរនាក់ទៀត ។ Courtois បានចំណាយពេល 3 ឆ្នាំក្នុងការខ្ចីជើងនៅក្លឹប Atletico Madrid មុនពេលផ្លាស់ទៅ Chelsea ។