អ្នកចាំទី​ Manuel Neuer បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Bayern Munich រហូត​ដល់​ ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ជា​ផ្លូវការ​របស់​ក្លឹប​នៅ​ក្នុង​ថ្ងៃ​នេះ​។

Manuel Neuer
Manuel Neuer

ទាំង​ប្រធាន​ក្លឹប​ នាយក​ប្រតិបត្តិ​ និង​ថ្នាក់​ដឹកនាំ​ Bayern សុទ្ធ​តែ​បាន​បញ្ចេញ​មតិ​ថា​ Neuer នៅ​តែ​ជា​កីឡាករ​ស្នូល​ និង​សំខាន់​របស់​ក្លឹប​ រី​ឯ​អ្នកចាំទី​រូប​នេះ​ផ្ទាល់​ក៏​សប្បាយ​ចិត្ត​ខ្លាំង​ផង​ដែរ​ដែល​ក្លឹប​ផ្ដល់​ឱកាស​ឲ្យ​បន្ត​កុងត្រា​បែប​នេះ​។

Neuer បាន​រួម​រស់​លេង​ឲ្យ​ Bayern Munich រយៈពេល​ ១១ឆ្នាំ​ហើយ​ចាប់​តាំង​ពី​ចាកចេញ​ពី​ក្លឹប​ Schalke នៅ​ឆ្នាំ​២០១១។

អ្នកចាំទី​រូប​នេះ​ចូល​លេង​ឲ្យ​ក្លឹប​នេះ​សរុប​ ៤៧២ប្រកួត​ ឈ្នះ​ពាន​ Bundesliga ១០ដង​ DFB Cup ៥ដង​ DFL Supercup ៦ដង​ UEFA Champions League ២ដង​ FIFA Club World Cup ១ដង​ និង​ UEFA Super Cup ១ដង​៕