photo of Alisson Becker
អ្នកចាំទី Alisson Becker

របួសកូនគោពេលឈ្នះ Norwich City ៤ទល់នឹង១បើកឆាក Premier League រដូវកាលថ្មី២០១៩/២០២០ កាលថ្ងៃសុក្រ ទី០៩ ខែសីហា នឹង​ធ្វើឲ្យអ្នកចាំទី Alisson អវត្តមាន​ពេល Liverpool ប៉ះ Chelsea ក្នុងពានរង្វាន់ UEFA Super Cup 2019។

photo of Alisson Becker
Alisson Becker

អ្នកចាំទីប្រេស៊ីលដែលធ្វើបាន clean sheet ២១លើកនៅរដូវកាលមុន ត្រូវបានប្ដូរចេញ ជំនួសដោយអ្នកចាំទី Adrian ទើបផ្ទេរពី West Ham United ដោយគ្មានតម្លៃខ្លួន។

photo of Adrian
អ្នកចាំទី Adrian ផ្ទេរពី West Ham United

ក្រុមហង្សក្រហមនៅសល់អ្នកចាំទីដៃទី៣ម្នាក់ទៀតដែលទើបធូរស្បើយពីរបួសផងដែរ។

ជំនួបរវាង Liverpool និង Chelsea ធ្វើឡើងនៅថ្ងៃពុធ ទី១៤ ខែសីហា៕