photo of Gianluigi Buffon
Gianluigi Buffon​ of Juventus

កិច្ចសន្យារបស់អ្នកចាំទី Gianluigi Buffon ជាមួយក្លឹប Juventus នៅ Turin នឹងផុតកុងត្រានៅខែមិថុនារដូវកាលនេះ ។ បើទោះបីជានៅដើមរដូវកាលនេះ រូបគេហាក់ដូចជាបានសម្រេចចិត្តចូលនិវត្តន៍នៅឆ្នាំនេះក្ដី ការពិតគឺថារូបគេមិនប្រាកដថាតើរូបគេបន្តអាជីពរបស់គេ ឬក៏អត់ ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត La Reppublica របស់អ៊ីតាលី “Buffon” និយាយថា “ខ្ញុំនឹងជួបជាមួយលោក Agnelli ឆាប់ៗនេះ ហើយយើងនឹងសម្រេចចិត្ត ខ្ញុំចង់បានអ្វីដែលល្អបំផុតសម្រាប់ក្រុម ហើយខ្ញុំត្រូវតែមើលថា តើខ្ញុំនៅតែមានប្រយោជន៍ដែរឬទេ។ នេះគឺជាអ្វីដែលខ្ញុំត្រូវតែសម្រេច ព្រោះខ្ញុំមិនចង់ក្លាយជាឧបសគ្គសម្រាប់មិត្តរួមក្រុម ឬក្លឹបរបស់ខ្ញុំឡើយ។ ហើយគាត់បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើគាត់បន្តទៀតគាត់លេងអោយក្លឹប Juventus  តែប៉ុណ្ណោះ ៕

ប្រភពពី៖ egypttoday