អតីតអ្នកចាំទីចាស់វស្សារបស់ Juventus កីឡាករ Gianluigi Buffon បានលើកឡើងថា ខ្សែប្រយុទ្ធឆ្នើមជួរមុខទាំង 3 របស់ក្រុម Liverpool គឺ Mohamed Salah, Roberto Firmino និង Sadio Mane គឺល្អជាងខ្សែប្រយុទ្ធដែរមានតម្លៃថ្លៃដល់ទៅ 400​លានផោនរបស់ Paris Saint-Germain ទៀត។

អ្នកចាំទី Buffon ជួរមុខ 3នារបស់ Liverpool ល្អ​ជាង​ប្រយុទ្ធ​តម្លៃ400​លាន​របស់ PSG ទឿត
អ្នកចាំទី Buffon ជួរមុខ 3នារបស់ Liverpool ល្អ​ជាង​ប្រយុទ្ធ​តម្លៃ400​លាន​របស់ PSG ទឿត

​Buffon អ្នក​ចាំ​ទី​របស់ Paris Saint-Germain នឹងត្រូវប្រឈមើមុខជាមួយ Liverpool នៅ​ពាន​រង្វាន់ Champions League នៅ​យប់​​ថ្ងៃ​នេះ​ក្នុង​កីឡដ្ឋាន Parc des Princes ប្រទេស​បារាំង។ ខណៈដែរលោកក៏ថា ខ្លួនពិតជារំភើបណាស់ដែរបានប៉ះជាមួយខ្សែប្រយុទ្ធឆ្នើមទាំង 3របស់ Liverpool។

នៅក្នុងបទសម្ភាសន៍មួយជាមួយនឹង Mirror កីឡាករ​សញ្ជាតិ​អ៊ីតាលីដែលធ្លាប់លេងជាមួយនឹងកីឡាករល្អៗ ជាច្រើនអំឡុងពេលអាជីព 24 របស់គាត់ឆ្នាំបានទទួលស្គាល់ថាខ្សែប្រយុទ្ធរបស់ក្រុម Liverpool គឺ ល្អ ជាងកម្លាំងវាយប្រហាររបស់ក្លឹប PSG ទៀត។

កីឡាករ Neymar និង Kylian Mbappe ដែល ជាកីឡាករមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ហើយ Edinson Cavani ត្រូវបានចាត់ទុកថាជាកីឡាករលំដាប់ពិភពលោក។ ប៉ុន្តែកីឡាករវ័យ 40 ឆ្នាំរូបនេះបាននិយាយថា៖ «ជាក្រុមមួយខ្លាំងណាស់បច្ចុប្បន្ន។ ជាពិសេសមើលទៅកីឡាកររបស់ពួកគេ។  Salah, Mane និង Firmino ពួកគេមានល្បឿនលឿនការច្នៃប្រឌិតច្រើនណាស់ ហើយជាការពិតពួកគេគឺជាការគំរាមកំហែងធំៗ សម្រាប់ក្រុមណាមួយ»៕

ប្រភព៖ Mirror