អ្នកចាំទី Veteran Gianluigi Buffon ត្រូវ​បាន​គេ​ដឹង​ថា​មិន​ទាន់​មាន​គម្រោង​ចូល​និវត្តន៍​នោះ​ឡើយ នា​ចប់​រដូវ​កាល ២០១៩/២០ នេះ ពោល​គឺ​កំពុង​អេះអុញ​សុំ​ក្លឹប​ Juventus ឲ្យ​បន្ត​កុងត្រា​សម្រាប់​ខ្លួន​រយៈ​ពេល ១ ឆ្នាំ​បន្ថែម​ទៀត។

photo of Veteran Gianluigi Buffon
អ្នកចាំទី Veteran Gianluigi Buffon

ស្ថិត​ក្នុង​វ័យ ៤១ ឆ្នាំ Buffon នៅ​រាត្រី​នេះ​នឹង​មាន​ឱកាស​តាម​ស្មើ​កំណត់ត្រា​ជើង​ចាស់ Paolo Maldini នៃ​ការ​បង្ហាញ​ខ្លួន ៦៤៧ ប្រកួត​សរុប​នៅ Serie A។ កុងត្រា​របស់​លោក​ត្រូវ​បញ្ចប់​នា​ខែ​មិថុនា ឆ្នាំ ២០២០ ក្រោយ​ដក​ខ្លួន​ចេញ​ពី Paris ដោយ​ឡែក​លោក​ចង់​ត​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២១ មុន​នឹង​ប្រកាស​ចូល​និវត្តន៍។

Veteran Gianluigi Buffon
Veteran Gianluigi Buffon

រំឭក​ថា​បច្ចុប្បន្ន​កម្រិត​ពិន្ទុ​របស់ Juventus និង Inter Milan កំពុង​ប្រជែង​គ្នា​យ៉ាង​ខ្លាំង​នៅ​តារាង​លីគ​អ៊ីតាលី ដោយ​នៅ​ជំនួប​ជុំ​ទី ១៧ សេះ​បង្កង់​នឹង​ត្រូវ​ជួប Sampdoria នៅ​រាត្រី​នេះ៕

Veteran Gianluigi Buffon
Veteran Gianluigi Buffon