អ្នកចាំទី Jasper Cillessen របស់ក្រុម Valencia នឹងមិនអាចចូលលេងអោយក្រុមប្រចៀវខ្មៅ Valencia បានរហូតដល់ដាច់ឆ្នាំ២០១៩ ឈានចូលឆ្នាំថ្មី ២០២០ យោងតាមប្រភពពត៌មានពីគេហទំព័រ Marca អេស្បាញបានចុះផ្សាយ។ កីឡាករអ្នកចាំទីក្រុមជម្រើសជាតិហូឡង់មានបញ្ហារបួសសរសៃកំភួនជើងហើយត្រូវសម្រាកព្យាយបាលរបួសយ៉ាងតិច ២ទៅ៣ សប្តាហ៍ទៀត។

photo of Jasper Cillessen
អ្នកចាំទី Jasper Cillessen របស់ក្រុម Valencia

វាមិនមែនជាការរងរបួសធ្ងន់ធ្ងរទេសម្រាប់អតីតអ្នកចាំទីក្រុមអ្នកមានបុណ្យ Barcelona ប៉ុន្តែគាត់ត្រូវបានក្រុមគ្រូពេទ្យណែនាំឱ្យចំណាយពេលតាមដែលអាចធ្វើទៅបានដើម្បីសម្រាកព្យាបាលចៀស​វាង​របួសវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរ។

Jasper Cillessen
អ្នកចាំទី Jasper Cillessen

អ្នកចាំទីដៃទី២ Jaume Domenech នឹងជំនួសកន្លែងរបស់ Cillessen ក្រោយបង្ហាញទម្រង់លេងគួរជាទីចាប់អារម្មណ៍ក្នុងកំឡុងពេល Valencia ទទួលជ័យជម្នះ ១ទល់និង០ ដើម្បីAjaxចេញពីក្របខណ្ឌ Champion League នៅពាក់កណ្តាលសប្តាហ៍កន្លងទៅ។ ដូច្នេះ Domenech និងត្រូវបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង របស់គាត់នៅលីគកំពូល La Liag ជាមួយ Real Madrid នៅចុងសប្តាហ៏នេះ។

Jasper Cillessen
Jasper Cillessen