Claudio Bravo and Sergio Aguero

កីឡា Claudio Bravo គឺជាវីរបុរសរបស់ Manchester ដែលបានផ្តួល Wolves ពីការស៊ុតបាល់ប៉េណាល់ទី ក្នុងការប្រកួត Carabao Cup ដោយធ្វើឲ្យក្រុមអាចឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រ៨ក្រុមចុងក្រោយនៃការប្រកួត Carabao Cup ។

អ្នកចាំទីរូបនេះ​បាន​រង​នូវការ​រិះគន់​ក្រោយ​ពី​បាន​បង្ហាញ​ពី​ទម្រង់​លេង​មិន​ល្អ​កាល​ពី​រដូវកាល​មុន និង​បាន​ធ្វើការ​បង្ហាញ​ខ្លួន​ត្រឹម​តែ ៣ លើក​ក្នុង​ការប្រកួតនេះ គាត់បាន​សង្គ្រោះ​ក្រុមពីបាល់​ប៉េណាល់ទី ២ លើក​ជាប់ៗ​គ្នា​ពី​ការ​ស៊ុត​របស់​កីឡាករ Alfred N’Diaye និង Conor Coady ពី​ចំណុច ១១ ម៉ែត្រ។ ខ្សែប្រយុទ្ធ Sergio Aguero ដែល​ត្រូវការ​គ្រាប់​បាល់​តែ ១ គ្រាប់​ទៀត​ដើម្បី​ក្លាយជា​អ្នក​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​របស់​ក្រុម Man City នោះ បាន​បំពេញ​ការ​ទទួល​ជ័យជម្នះ​របស់​ក្រុម​ក្នុង​លទ្ធផល ៤-១ តាមរយៈ​ការ​ស៊ុតបាល់​បញ្ចូលទី​យ៉ាងល្អ។

បើ​ទោះបី​ក្រុម​ទាំងពីរ​បានទទូលបានឱកាស​ដូចគ្នា​នៅ​ជិត​បញ្ចប់​ការប្រកួត​ក៏ដោយ ប៉ុន្តែ ការប្រកួតនៅ​កីឡដ្ឋាន Wolves ប៉ុន្តែំពួកគេនៅ​តែ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ បន្ទាប់​ពី​នាទី​បន្ថែម ១៥ នាទី​ពីរដង ដែល​នាំ​ឲ្យ​ឈាន​ដល់ការ​ស៊ុត​បាល់​ប៉េណាល់ទី​កាត់​សេចក្តីតែម្តង តែដោយដោយមានការសង្គ្រោះ​បាល់ពីកីឡា Claudio Bravo ទើបធ្វើឲ្យ Manchester ទទួលបានជ័យជំនះ  ដើម្បី​កក់​កៅអី​របស់​ពួកគេ​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុងក្រោយ​នៃ​ពាន​អង់គ្លេស League Cup

ប្រភពព័ត៍មានពី theguardian.com