អ្នកចាំទីដៃទីមួយ របស់ក្រុមបិសាចក្រហម Manchester United នឹងបន្តកិច្ចសន្យាថ្មីរបស់ខ្លួននៅពេលឆាប់ៗនេះ ដើម្បីបឈ្ឈប់ការចង់បានពីក្លឹបមួយចំនួនដូចជា​ Real Madrid ជាដើម។

photo of David de Gea
David de Gea of Manchester United

អ្នកចាំទីសញ្ជាតិអេស្ប៉ាញ រូបនេះតែងតែមានពាក្យចចាមអារ៉ាម ក្នុងការផ្លាស់ទៅកាន់ Real Madrid រយៈប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ ប៉ុន្តែយ៉ាងណាក្តី យោងទៅតាម The Times បានលើកឡើងថា De Gea នឹងពិចារណាបន្តកុងត្រាថ្មីរបស់ខ្លួន នៅពេលឆាប់ៗនេះ ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹប Real Madrid ។

កិច្ចសន្យាបច្ចុប្បន្នរបស់អ្នកចាំទីដៃស្អិតរូបនេះ នៅសល់កុងត្រារយៈពេល 18ខែទៀតជាមួយបិសាចក្រហម ហើយកិច្ចសន្យាថ្មីនេះរូបគេនឹងទទួលបានប្រាក់ឈ្នួល 250,000 ផោនក្នុងមួយសប្តាហ៍ ប្រសិនជាគាត់បន្តកុងត្រាទៀតជាមួយក្លឹប ៕

ប្រភពពី៖ theweek