លោក Pep Guardiola មិនច្បាស់ទេថាអ្នកចាំទី Ederson របស់ Manchester City នឹងមិនអាចលេងបានសម្រាប់ការធ្វើដំណើរទៅប្រកួតនៅ Premier League ថ្ងៃអាទិត្យនៅ Liverpool បន្ទាប់ពីបានរងរបួសសាច់ដុំពេលជួប Atalanta។

photo of Ederson
អ្នកចាំទី Ederson

Ederson ត្រូវបានជំនួសដោយ Claudio Bravo នៅពាក់កណ្តាលការប្រកួតស្មើក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។ បន្ទាប់មក Bravo ត្រូវបានបណ្តេញចេញសម្រាប់ការប្រកួតក្រោយបង្កកំហុសលើ Josip Ilicic ដោយខ្សែការពារស្តាំ Kyle Walker ក្លាយជាអ្នកចាំទីនៅ ១០នាទីចុងក្រោយ។

នៅពេលត្រូវបានគេសួរថាតើ Ederson នឹងការធ្វើដំណើរទៅកាន់ទឹកដី Anfield ដែរឬទេលោក Guardiola បាននិយាយថា« ខ្ញុំមិនដឹងទេឥឡូវនេះ»។

«វាជាបញ្ហាសាច់ដុំ។ វាមិនមែនជាបញ្ហាធំនោះទេ ប៉ុន្តែខ្ញុំបានយកផ្លាស់ប្តូរចេញដើម្បីជៀសវាងគ្រោះថ្នាក់។ គាត់មិនមានអារម្មណ៍ស្រួលទេនៅប៉ុន្មាននាទីចុងក្រោយហើយនេះជាមូលហេតុដែលយើងសំរេចចិត្តជំនួស»។

photo of Guardiola
លោក Guardiola

Man City បានបញ្ចប់ក្នុងលទ្ធផលស្មើ ១ទល់១ ជាមួយ Atalanta នៅ San Siro ជាមួយ Walker ក្លាយជាអ្នកចាំទី៕