អតីតវីរៈបុរសរបស់ក្លឹបយក្សអីុតាលី Juventus កីឡាករ Gianluigi Buffon បានបង្ហើបឱ្យដឹងថា នៅពេលនេះខ្លួនកំពុងតែចាំទីឱ្យក្លឹបយក្សបារាំង Paris Saint-Germain ខ្ញុំអាចលេងបាន 10ទៀត ខណៈពេលនេះខ្ញុំមានអាយុ 40ឆ្នាំទៅហើយ។

Gianluigi Buffon
Gianluigi Buffon

អ្នកចាំទីសញ្ចាតិអីុតាលីវ័យ 40ឆ្នាំរូបនេះ បាននិយាយរឿងលោកចូលនិវត្តន៍ពីកីឡាករបាល់ទាត់ យកមកនិយាយសារជាថ្មី។

Buffon បានប្រាប់ ការសែត Sport & Style នឹង L’Equipe’s Sport ថា៖ «ខ្ញុំដឹងថាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វាជាកំហុសឆ្គងមួយសម្រាប់ខ្ញុំដែរកំណត់ពេលវេលាខ្លួនឯងដែរខ្លួននៅធ្វើបាន។ នៅអាយុ 32ឆ្នាំខ្ញុំគិតថាខ្ញុំនឹងលេងរហូតដល់អាយុ 35 ឆ្នាំ។ បន្ទាប់ពីនោះកាលៈទេសៈបានប្រាប់ថា ខ្ញុំនៅតែបន្តលេងបានទៀត។ បន្ទាប់មកខ្ញុំបាននិយាយទៅកាន់ខ្លួនឯងថាខ្ញុំនឹងឈប់នៅអាយុ 38 ឆ្នាំ។ ប៉ុន្តែនៅអាយុ 38 ខ្ញុំបាននិយាយថា ខ្ញុំនឹងឈប់នៅអាយុ 40»។

លោនបន្តទៀតថា៖ «នៅពេលនេះខ្ញុំមានអាយុ 40ឆ្នាំ ជិវិតជាកីឡាករវាមិនទៀងទេ ខ្ញុំអាចនៅ 6ខែ ឬ 1ឆ្នាំ ឬ 10ឆ្នាំ​ទៀតខ្ញុំមើលខ្លួនឯងមិនឃើញទេ» ៕