អ្នកចាំទី Loris Karius ដែរ Besiktas ខ្ចីពី Liverpool បានរង់ការរិះគន់យ៉ាងធ្ងន់ធ្ងរសារជាថ្មីក្រោយពី លោកសាងកំហុសសារជាថ្មី នៅពេល Besiktas ចាញ់ Malmo 2ទល់នឹង0 ពាន Europa League ក្នុងពូល I កាលពីយប់មិញ។

Loris Karius
Loris Karius

ក្លឹបទួរគីនៅ Besiktas បានខ្ចីអ្នកចាំទី Loris Karius 2រដូវកាលពីហង្សក្រហម Liverpool ក្រោយពីលោកធ្វើបាល់ខូចនៅដល់ទៅ 2គ្រាប់នៅពេលដែរ Liverpool ចាញ់ Real Madrid ពាន Champions League នៅទីក្រុងកៀវ​ដោយលទ្ធផល 3ទល់នឹង1។

ខណៈដែរយប់មិញនេះលោកបានចាញ់បាល់មិនជាប់ដោយកីឡាកររបស់ Malmo ស៊ុតពីចម្ងាយ នឹងចាប់​បាល់​ប៉េណាល់ទី​របស់​ខ្សែ​ប្រយុទ្ធ Malmo មិនបាន ចប់ការប្រកួតម្ចាស់ជើងឯងទួរគីបានចាញ់ម្ចាស់ជើងឯកស៊ុយអែត Malmo 2ទល់នឹង0 ដោយក្នុងពូល I គឹមាន 3ពីន្ទុទាំងអស់នៅក្នុងដៃ ៕

ប្រភពព៖ Liverpoolecho