អ្នកចាំទីថ្មីរបស់ក្រុមតោខៀវ Chelsea កីឡាករ Kepa Arrizabalaga កំពុងតែត្រៀមដណ្ដើមដំណែងដៃទី1 របស់អ្នកចាំទី David de Gea នៅជម្រើសជាតិអេស្ប៉ាញ។

Kepa Arrizabalaga នឹង David de Gea
Kepa Arrizabalaga នឹង David de Gea

អ្នកចាំទីវ័យ 23 ឆ្នាំរូបនេះ ត្រូវបានគ្រូជម្រើសជាតិអេស្ប៉ាញគោះហៅសារជាថ្មីកាលពីខែវិច្ឆិកាឆ្នាំមុន មកលេងទល់នឹងជម្រើសជាតិកូស្តារីកា ក្នុងប្រកួតមិត្តភាព។ នឹងជាមួយអង់គ្លេសនៅពានរង្វាន់ UEFA Nations League នៅខែនេះ។ ខណៈដែរការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ីបានត្រឹមជាកីឡារបម្រុងប៉ុណ្នោះ។

ចំណែកអ្នកចាំទីដៃទី1 David de Gea បានលេងជាមួយអេស្ប៉ាញតទាំង 4 ប្រកួតនៅប្រទេសរុស្ស៊ី។ ប៉ុន្តែបានរងនូវការរិះគន់ជាច្រើនចំពោះការបង្ហាញរបស់គាត់ ដែលរួមមានកំហុសក្នុងការប្រកួតក្នុងលទ្ធផល 3-3 ជាមួយព័រទុយហ្គាល់ក្នុងវគ្គជម្រុះតាមពូល ធ្លាក់ត្រឹមវគ្គ 16ក្រុមក្រោយស្នាដៃម្ចាស់ផ្ទះរុស្ស៊ីទៀតផង ៕

ប្រភពពី៖ Fotmob