យោងតាមសារព័ត៌មាន ​​Diario AS អ្នកចាំទី Kepa Arrizabalaga របស់ក្លឹប Athletic Bilbao បានចុះហត្ថលេខាលើកិច្ចសន្យាមួយជាមួយក្រុម Real Madrid រួចហើយ ប៉ុន្តែមិនច្បាស់លាស់ថាគាត់នឹងចូលរួមជាមួយក្លឹបនៅពេលណានោះទេ ។

photo of Kepa Arrizabalaga
Kepa Arrizabalaga of Athletic Bilbao

កីឡាករសញ្ចាតិជាតិអេស្ប៉ាញ Kepa Arrizabalaga បច្ចុប្បន្នកំពុងស្ថិតក្នុងកិច្ចសន្យារយៈពេល 6 ខែចុងក្រោយរបស់គាត់ជាមួយ Athletic Bilbao ដែលក្លឹបអោយគាត់មានសេរីភាពក្នុងការចរចារជាមួយក្លឹបផ្សេងទៀតបាន ។

ជាការពិតណាស់ វាមានភាពច្របូកច្របល់បន្តិចបន្តួចនៅជុំវិញការផ្លាស់ប្តូរនេះ របាយការណ៍ដដែលអះអាងថា Real មានចម្រើសពីរលើកិច្ចសន្យាជាមួយ Kepa ថា Real មិនប្រាកដក្នុងចិត្តថា តើត្រូវទិញគាត់ក្នុងតៃម្ល 20​លាន​អឺរ៉ូនៅក្នុងខែនេះ ឬរង់ចាំគាត់រហូតដល់អស់កុងត្រាជាមួយ Bilbao ដើម្បីយករូបគាត់ដោយមិនអស់ថ្លៃ ។

ប្រភពដដែលថា វាគ្មានកិច្ចព្រមព្រៀងណាមួយនឹងត្រូវបានបញ្ចប់នៅខែនេះទេ បើ Arrizabalaga បច្ចុប្បន្នគាត់កំពុងរងរបួស នោះគាត់មិនទាន់មានលក្ខណៈសមស្រប 100% ទេ ។

ប្រភពពី៖ soccerladuma