ការផ្ទេរអ្នកចាំទី Kepa Arrizabalaga របស់ក្រុម Athletic Bilbao ទៅកាន់ក្រុម Real Madrid ត្រូវបានផ្អាកដោយសារកាយសម្បទា និងកម្លាំង​របស់គេមិនមានលក្ខណៈគ្រប់គ្រាន់ ។ ខណៈដែរកុងត្រារបស់គាត់ផុតកំណត់ចុងបញ្ចប់នៃរដូវកាលរដូវក្តៅនេះផងដែរ ។

photo of Kepa Arrizabalaga
Kepa Arrizabalaga of Athletic Bilbao

Zidane បានសារភាពកាលពីសប្តាហ៍មុនថា គាត់នឹងមិនចុះហត្ថលេខានៅខែនេះទេ ខណៈដែលមានពាក្យចចាមអារ៉ាមអំពីការផ្លាស់ប្តូរសម្រាប់ Kepa កំពុងកើនឡើង។ ប្រសិនបើការផ្លាស់ប្តូររបស់ Kepa ត្រូវបានផ្អាក នោះគាត់នឹងមានបញ្ហាក្នុងការលេងជាមួយ Bilbao ម្ដងទៀត បន្ទាប់ពីគាត់បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ផ្លាស់ទី។

ជាការពិតណាស់ Kepa កំពុងតែរកក្លឹបថ្មីដើម្បីលេងអោយបានទៀងទាត់ សម្រាប់ប្រទេសអេស្ប៉ាញនៅក្នុងការប្រកួត World Cup នាពេលខាងមុខនេះនៅប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះ ។ ប៉ុន្តែប្រសិនបើ Kepa មិនបានបញ្ចប់ជាមួយ Real Madrid ទេ ។ Real Madrid នឹងមានឱកាសក្នុងការចុះហត្ថលេខាជាមួយកីឡាករ David de Gea ឬ Thibaut Courtois នៅរដូវក្តៅខាងមុខនេះ ខណៈដែលកីឡាករទាំងពីរមិនទាន់យល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយនឹងក្រុម Manchester United និង Chelsea ឡើយ ។

ប្រភពពី៖ Calciomercato