photo of Keylor Navas
អ្នកចាំទី Keylor Navas

អ្នកចាំទី Keylor Navas កាន់តែកៀកនឹងការផ្លាស់ទៅ Paris Saint Germain ហើយ Real Madrid ក៏​មានបំណងឲ្យគេចាកចេញដែរដើម្បីបង្កើនឱកាសនៅជម្រើស១១នាក់ដំបូង។

ជាមួយគ្នានេះ អ្នកចាត់ការក្រុមអធិរាជស លោក Zinedine Zidane បញ្ជាក់ថា Thibaut Courtois នឹងជាដៃទីមួយសម្រាប់ក្រុម នាំឲ្យ Navas ត្រូវការស្វែងរកទ្រនំថ្មីដើម្បីបានលេង។

ចំណែកលោក Thomas Tuchel អ្នកចាត់ការ PSG ក៏ត្រូវការអ្នកចាំទីកម្រិតខ្ពស់មួយដែរឲ្យសមទៅនឹងយុទ្ធនាការ UEFA Champions League។

ក្រុមទាំងពីរស្ទើរតែបញ្ចប់ការផ្ទេរកីឡាករកូស្តារីកាខាងលើតាំងពីដំណាច់រដូវកាលមុនម្ល៉េះ ប៉ុន្តែ Real Madrid ទារថ្លៃ២០លានអឺរ៉ូ៕