photo of Keylor Navas 
អ្នកចាំទី Keylor Navas

អ្នកចាំទី Keylor Navas បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តជាមួយនឹងការដាក់ឲ្យគេជាជម្រើសទីពីរនៅ Real Madrid និងបានសុំក្លិបចាកចេញថែមទៀតផង។

អ្នកចាត់ការទូទៅលោករបស់ Real Madrid លោក Zinedine Zidane បានដាក់អ្នកចាំទី Thibaut Courtois ជាជម្រើសទី១ រីឯអ្នកចាំទីកូស្ដារីកា Navas ជាជម្រើសទី២ ប៉ុណ្ណោះសម្រាប់រដូវកាលថ្មីនេះ។

Thibaut Courtois
Thibaut Courtois

ក្លិប Real Madrid បានដឹងរួចទៅហើយអំពីចេតនានៃការចង់ចាកចេញរបស់ Navas ដោយក្លិបកំពុងតែសម្លឹងមើលអ្នកមកជំនួសរូបគេ ខណៈ Navas អាចនឹងចាកចេញមុនទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះបិទ។

ក្រោយចប់រដូវកាលមុន Keylor Navas ស្ទើរតែផ្លាស់ទៅចូលរួមជាមួយក្លិបអ្នកមាននៅបារាំង Paris Saint-Germain ទៅហើយប៉ុន្តែអ្វីៗបានស្ងប់ស្ងាត់ទៅវិញ។ យ៉ាងណាមិញមកទល់នឹងពេលនេះ PSG នៅតែអន្ទងចង់បាន Navas ដើម្បីទៅពាក់អាវលេខ ១ នៅក្លិបរបស់ខ្លួន៕