photo of Simon Mignolet
អ្នកចាំទីជម្រើសជាតិបែលហ្ស៊ិក Simon Mignolet

អ្នកចាំទីជម្រើសជាតិបែលហ្ស៊ិក Simon Mignolet បានចុះកិច្ចសន្យា៥ឆ្នាំជាមួយ Club Bruges ក្រោយផ្ទេរចេញពី Liverpool ក្នុងតម្លៃ៧លានអឺរ៉ូ (៦.៤លានផោន)។

អតីតយុវជន Sint-Truiden វ័យ៣១ឆ្នាំរូបនេះបានចូលលេងតែ២ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមហង្សក្រហមរដូវកាលមុន ហើយលេងក្នុង Cup ទាំងពីរដង។

គេបានអង្គុយកៅអីបម្រុងពេល Liverpool ប្រកួតពានបើករដូវកាល FA Community Shield ចាញ់ Manchester City ដោយបាល់ប៉េណាល់ទីយប់ថ្ងៃអាទិត្យទី៤ខែសីហា។ តែប្រហែល៦ម៉ោងក្រោយការប្រកួតនោះ Club Bruges បានប្រកាសថាពួកគេបានចុះកិច្ចសន្យាជាមួយអ្នកចាំទីល្អបំផុតម្នាក់របស់ Premier League។

photo of Simon Mignolet
photo of Simon Mignolet

សូមរំឭកថា Mignolet បានផ្ទេរពី Sunderland មក Anfield ក្នុងឆ្នាំ២០១៣ ក្នុងតម្លៃ៩លានផោន។ គេវិះតែចេញពី Liverpool ម្ដងហើយក្នុងរដូវក្ដៅឆ្នាំមុន តែដំណើរការផ្ទេរទៅ Napoli បានបរាជ័យ ដោយ Liverpool អនុញ្ញាតឱ្យ Loris Karius ចេញទៅចូលរួម Besiktas។

photo of Simon Mignolet
photo of Simon Mignolet

ក្នុងរយៈពេល៦រដូវកាលនៅ Liverpool អ្នកចាំទីខាងលើបានចូលលេង២០៤ដងសម្រាប់ក្រុមហង្សក្រហម។

Liverpool ទំនងស្វែងរកទិញអ្នកចាំទីមកជំនួសកៅអីបម្រុងរបស់ Mignolet មុនទីផ្សារបិទ៕