អ្នកចាំទី Keylor Navas ប៉ងចាកចេញពីក្លឹបធិរាជស Real Madrid បន្ទាប់ពីមិនសូវបានបង្ហាញខ្លួនសោះក្រោមការដឹកនាំរបស់លោក Santiago Solari ក្រោយពីពួកគេទិញអ្នកចាំទី Thibaut Courtois ចូល។

អ្នកចាំទី Navas ចង់ចាកចេញពី Real Madrid ដោយគ្នាតម្លៃ
អ្នកចាំទី Navas ចង់ចាកចេញពី Real Madrid ដោយគ្នាតម្លៃ

យ៉ោងតាមរបាយការណ៏បានឱ្យដឹងថា កីឡាករអន្តរជាតិកូស្តារីការូបនេះ កំពុងនឹងព្យាយាមចាកចេញពីកីឡដ្ឋាន Santiago Bernabeu ដោយគ្មានតម្លៃខ្លួននៅក្នុងខែមករាខាងមុខនេះ។ ខណៈនារដូវកាលថ្មីនេះលោកត្រឹមជាកីឡាករបម្រុងជាច្រើនប្រកួត ទោះបីជាលោកធ្លាប់ជួយឱ្យក្លឹបមួយនេះឈ្នះពាន Champions League 3ដង់ជាប់គ្នាក៏ដោយ។

ពិតណាស់រឿងនេះដោយសារតែគ្រូបង្វឹករបស់លោក Santiago Solari ដាក់ឱ្យអ្នកចាំទី Thibaut Courtois ចូលលេងច្រើនពេល ខណៈដែរលោកត្រឹមជាកីឡាករបម្រុង ប៉ុន្តែបើក្រោមការដឹកនាំរបស់លោក Julen Lopetegui អ្នកចាំទីទាំងពីរអ្នកគឺតែងតែបានលេងម្នាក់ម្ដង៕

ប្រភព៖ bleacherreport